Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! ព្រោះតែ​កូ​វីដ​-១៩ ចង់​ប្រាប់ថា​ក្តៅ​ក៏​ក្តៅ ហើយ​ថប់​ស្ទើរ​ដាច់ខ្យល់ តែ​នៅតែ​ស្ម័​គ​ចិត្ត​ដើម្បី​អ្នក​ទាំងអស់គ្នា ជាពិសេស​នឹក​ដល់​….

spot_img

​ភ្នំពេញ​៖ យោងតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ នេះ ឃើញថា​ស្ថានភាព​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ បាន​ប្រសើរ​ច្រើន​ហើយ ដោយ​ក្នុងនោះ ក្រសួង​បាន​បាន​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​អា​យុ​៣៨ ឆ្នាំ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ ពី​ជនជាតិ​ជប៉ុន បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នៅថ្ងៃនេះ​ផងដែរ​។​

​ទោះជា​យ៉ាងណា ប្រតិបត្តិការ​ជួយសង្គ្រោះ​របស់​ក្រុម​គ្រួ​ពេទ្យ ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ដ៏​កាច​សាហាវ​នេះ គឺ​នៅតែ​បន្ត​យ៉ាង​សស្រោកសស្រាំ ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ទទួលរ​ង​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​ទាំងស្រុង ដោយបាន​លះបង់​ទាំង​កម្លាំង​កម្លាំងចិត្ត បើទោះជា​នឿយហត់​លំបាក​យ៉ាងណា ។​

​ជាមួយនឹង​ការយកចិត្ត​ទុក​សង្គ្រោះ​ដ៏​លំបាក​មួយ​នេះ អ្នកគ្រូ​ពេទ្យ​ម្នាក់​បានបង្ហាញ​បទពិសោធន៍​ទើប​ជួប​ផ្ទាល់​ក្នុង​ជីវិត​នាពេលនេះ ជាមួយ​ការ​ស្លៀក​ឈុត​ការពារ និង​អារម្មណ៍​នឹក​ដល់​ក្រុមគ្រួសារ និង​កូន​ជាទី​ស្រឡាញ់​ពី​ចម្ងាយ​គួរ​ឲ្យ​ស្រណោះ​យ៉ាងខ្លាំង ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Myheng Kps បាន​ចែករំលែក​ពី​អារម្មណ៍​ពិត​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ “​ចង់​ប្រាប់ថា​ក្តៅ​ក៏​ក្តៅ ហើយ​ថប់​ស្ទើ​ដាច់ខ្យល់ តែ​នៅតែ​ស្ម័​គ​ចិត្ត​ដើម្បី​អ្នក​ទាំងអស់គ្នា​” ។ គណនី​ខាងលើ​ក៏បាន​បង្ហាញ​អារម្មណ៍​នឹក​ដល់​កូនស្រី​ជាទី​ស្រឡាញ់​យ៉ាង​ដូច្នេះ​ទៀត​ដែរ​ថា​៖ “​នឹក​ណាស់​ចង់​ឱប ចង់​ក្តិច​”៕ ដោយ​៖ លឹម ហុង​

spot_img
×