Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ទីបំផុត​ប្តូរ​អធិការនគរបាល​ក្រុង​បាវិត​ថ្មី​, លោក​វរសេនីយ៍ត្រី អែម សុវណ្ណារិទ្ធ ជំនួស​លោក​វរសេនីយ៍ឯក កែវ គង់

spot_img

ខេត្តស្វាយរៀង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ប្រកាស​តែងតាំង អធិការនគរបាល​ក្រុង​បាវិត​ថ្មី ដោយ​លោក​វរសេនីយ៍ត្រី អែម សុវណ្ណារិទ្ធ ឡើង​ជំនួស​លោក​វរសេនីយ៍ឯក កែវ គង់ ដែល​ទទួល​ភារកិច្ច​ជា​នាយរង​ការិយាល័យ​វិទ្យុទាក់ទង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​

​ពិធី​នេះ​បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​ពី​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត លោកនាយ នាយរង​ការិយាល័យ​បុគ្គលិក លោក​អធិការ​ក្រុង ស្រុក លោក​មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការ​ព្រំដែន​ទាំងពីរ លោក​ចៅសង្កាត់​ទាំង​៥ លោក​មេ​បញ្ជា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង លោក​មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង លោក​អធិការរង លោកនាយ នាយរង​ផ្នែក លោកនាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​សរុប ៥៥​រូប​។​

​លោក លឹម សៀង​ហេង បាន​ថ្លែង​ផ្តាំផ្ញើ​អធិការនគរបាល​ថ្មី ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការងារ​បង្ការ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បង្ការ​ទប់ស្កាត់ បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​មូលដ្ឋាន​ក្រុង​បាវិត​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​លោក កឹង ឃ​ន ក៏បាន​ជំរុញ​ដល់​អធិការ​នគ​បាល​ថ្មី ត្រូវធ្វើ​កិច្ចការ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់ផ្នែក ជាពិសេស​ត្រូវមាន ការ​សាមគ្គីភាព ផ្ទៃក្នុង និង​ត្រូវគោរព​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ខ្ពស់​នូវ​រាល់​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​បាវិត ដែលមាន​លោក លឹម សៀង​ហេង ជា​អភិបាលក្រុង​។​

​លោក កឹង ឃ​ន បាន​ថ្លែងបន្តថា អធិការ​ថ្មី​ត្រូវ​ពង្រឹង​របៀបរបប​ការងារ តាម​ឋានានុក្រម​ការងារ និង​ត្រូវមាន​ការលើកទឹកចិត្ត ជូន​រង្វាន់​ដល់​អង្គភាព​មន្ត្រី​ដែលមាន​ស្នាដៃ យកចិត្តទុកដាក់​អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈ​មន្ត្រីនគរបាល​ជាតិ និង​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ដែល​ខុសឆ្គង​។ ត្រូវ​បែងចែក​កិច្ចការងារ​ជំនាញ ឲ្យ​បាន ច្បាស់លាស់ ទន្ទឹម​នោះ​ក៏​ត្រូវមាន​អង្គប្រជុំ​ទៀងទាត់ និង​ត្រូវ​រួមសហការ​ជាមួយ​អាជ្ញាធរ​ក្រុង និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​បង្ការ ទប់ស្កាត់ បទល្មើស និង​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​កម្រិត​ទាប ជាពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​បាន​បន្ថែមថា អាជ្ញាធរ​ចៅសង្កាត់​ទាំង​៥ និង​លោក​មេ​ប៉ុស្តិ៍​ក្នុង​ក្រុង​បាវិត ត្រូវ​បន្តធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​អំពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណា និង​មាន​វិធានការ ទប់ស្កាត់ នៃ​ជំងឺ​នេះ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​កុំឱ្យ​រីក​រាលដាល ព្រោះ​សម្រាប់​ខេត្តស្វាយរៀង​មិនទាន់មាន​ពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ទេ រហូតមកដល់ ពេលនេះ ពិសេស​នោះ​ត្រូវ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឲ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ផងដែរ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×