Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ចុះ​ពី​ម៉ូតូ ឆក់​កាបូប​នារី​ម្នាក់​កំពុង​ឈរ​រង់ចាំ​ទិញ​ម៉ាស់​ទាំង​កម្រោល អត់​ញញើត​សន្តិសុខ​សូម្បី​បន្តិច (​វីដេអូ​)

spot_img

​ម៉ាឡេស៊ី​៖ នារី​ម្នាក់ ខណៈ​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​ឱសថស្ថាន​មួយ​នៅ Taman Bayu Perdana, Klang ដើម្បី​ទិញ​ម៉ាស់ នៅពេល​មាន​នោះ​ហេតុការណ៍​ក៏បាន​កើតឡើង​។ តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញថា នារី​រងគ្រោះ​កំពុង​រង់ចាំ​ជាមួយ​ស្រី​២​នាក់​ទៀត ខណៈដែល​អ្នកលក់​ថ្នាំពេទ្យ​កំពុងធ្វើការ​នៅក្នុង​ហាង ដើម្បី​ផ្តល់​សេវា​តាម​ការបញ្ជាទិញ​របស់​ពួកគេ​ម្នាក់​ម្តងៗ​។​

​ខណៈពេល​នោះ ស្រាប់តែ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​ដោយ​បុរស​២​នាក់ បាន​បើក​ឆ្លងកាត់ ខណៈ​ស្ត្រី​រងគ្រោះ និង​ស្ត្រី​២​នាក់​ផ្សេងទៀត កំពុង​ឈរ​រង់ចាំ​ទទួល​ផលិតផល​ពី​ឱសថស្ថាន ។ ប៉ុន្តែ មិនបាន​ប៉ុន្មាន​វិនាទី​ផង ស្រាប់​ចោរ​ម្នាក់​បាន​ចុះ​ចេញពី​ម៉ូតូ​របស់​ពួកវា ហើយ​ដើរ​ចូលមក​ឆក់​កាបូប​ពី​នារី​រងគ្រោះ​អូស​ទាំង​កំរោល​តែម្តង ។​

​លទ្ធភាព​នៃ​អំពើ​ឆក់​ប្លន់​ដ៏​គ្មាន​ញញើត​នេះ ស្ត្រី​រងគ្រោះ​បាន​រងរបួស​នៅត្រឹម​ក្បាល ដៃ និង​ជើង និង​ព្រមទាំង​បាត់បង់​របស់ទ្រព្យ​នៅក្នុង​កាបូប​រួមមាន​៖ អត្តសញ្ញាណប័ណ្ណ លុយ និង​កាត​ធានា​គារ ផងដែរ ។​

​ក្រោយ​ករណីនេះ​បានកើត​ឡើង អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុងក្រោយ បាន​ត្រឹម​រកឃើញថា ផ្លាកលេខ​ម៉ូតូ​ដែល​ពួកចោរ​ទាំងនោះ​ជិះ​ធ្វើ​សកម្មភាព គឺ​ក្លែងក្លាយ ប៉ុន្តែ យ៉ាងណា សមត្ថកិច្ច​នឹង​បន្ត​ស៊ើបអង្កេត​ករណីនេះ​បន្តទៀត ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×