Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​រុស្ស៊ី យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម នៅ​តូច​នៅឡើយ , សម្តេច​ជំរុញ​ពាណិជ្ជកម្ម ឲ្យ​បាន​កាន់តែ​ធំធាត់​ឡើង​ថែមទៀត​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ជាការ​ពិត​យើង​មាន​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្ស៊ី​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ នៅ​តូច​នៅឡើយ ដូច្នេះ​គប្បី​ជំរុញ​ពិនិត្យមើល​សក្តានុពល​ទាំងឡាយណា ដែល​អាច​ជំរុញ​ពាណិជ្ជកម្ម ឲ្យ​បាន​កាន់តែ​ធំធាត់​ឡើង​ថែមទៀត​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ឌី​មី​ទ្រី ធ្វី​ត​កូ​ស​(Dmitri Tsvetkov) ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ដែល​ក្នុង​អាកាស​ដែល​ឯកឧត្តម ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ឌី​មី​ទ្រី ធ្វី​ត​កូ​ស បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​ដោយ ឯកឧត្តម​បានមក​បំពេញបេសកកម្ម​ការទូត​រយៈពេល ៦​ឆ្នាំ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពីស​ម្ដេច​តេ​ជោ ក៏ដូចជា​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់ របស់​រាជាណាចក្រ​កម្ពុ​ជា ដែល​ការគាំទ្រ​នេះ ធ្វើ​ឲ្យ​ឯកឧត្តម​បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​បេសកកម្ម​កា​ទូត​។ ក្នុង​រយៈពេល ៦ ឆ្នាំនេះ កម្ពុជា និង​រុស្ស៊ី បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៦២ ហើយ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៤ ផងដែរ​។ ជាមួយនេះ ឯកឧត្តម​ក៏បាន​រៀបចំ​ឲ្យ​មានឱកាស​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្ដម នាយករដ្ឋមន្ត្រី​រុស្ស៊ី មកកាន់​កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ​។ ជាងនេះទៀត​ឯកឧត្តម ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា នៅក្នុង​ដំណាក់កាល​ខាងមុខនេះ រុស្ស៊ី នឹង​ផ្ដល់ជំនួយ​ដល់​កម្ពុជា ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ហើយនឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា ដើម្បីឱ្យ​មានការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា រុស្ស៊ី​កំពុងតែ​ត្រៀម​រៀបចំ​បញ្ជូន​ម៉ាស មក​ផ្ដល់ជូន​កម្ពុជា ដើម្បី​ជាការ​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ផងដែរ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម​ឌី​មី​ទ្រី ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​បំពេញបេសកកម្ម​កា​ទូត​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ សម្ដេច​មានប្រសាសន៍ថា ឯកឧត្តម​ឌី​មី​ទ្រី គឺជា​ឯកអគ្គរដ្ឋទូត​មួយ ដែល​បាន​ស្ដារឡើងវិញ នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​ដែលមាន​វ័យ​ចំណាស់​មកហើយ មកកាន់​ដំណាក់កាល​ថ្មី​។ លើ​ពី​នោះ​ទៅទៀត ឯកឧត្តម​ក៏បាន​រៀបចំ ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ហើយ​ជា​ប្រវត្តិសាស្ត្រ​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី និង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​រុស្ស៊ី ដែល​តែងតែ​ជួយ​កម្ពុជា​កន្លងមក ហើយ​បន្ត​ជួយ​ដល់​កម្ពុ​ជាត​ទៀត លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ក៏ដូចជា​ការរៀបចំ​ផ្ដល់​ម៉ាស ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​ផងដែរ​ថា ជាការ​ពិត​យើង​មាន​ទំនាក់ទំនង រយៈពេល​យូរ​ឆ្នាំ​មកហើយ​។ យ៉ាងណាក៏ដោយ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំងពីរ នៅ​តូច​នៅឡើយ ដូច្នេះ​គប្បី​ណា យើង​ជំរុញ​ពិនិត្យមើល​សក្តានុពល ទាំងឡាយណា ដែល​អាច​ជំរុញ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​កាន់តែ​ធំធាត់​ឡើង​ថែមទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​ឯកឧត្តម​ឌី​មី​ទ្រី​វ និង​ជូនពរ​ឲ្យ​ឧ​ត្ត​ម​បានទទួល​ជោគជ័យ ជា​បន្តបន្ទាប់​ទៀត នៅក្នុង​បេសកកម្ម​ការទូត​ថ្មីៗ របស់​ឯកឧត្តម​នាពេល​ខាងមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×