Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​បង្ហោះ​ព័ត៌មាន​លក់​ឧបករណ៍​តេស្ត រហ័ស​រក​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ និង​ម្ចាស់​គ្លីនិក​ឯកជន ជនជាតិ​ចិន ម្នាក់ ត្រូវ​ឃាត់ខ្លួន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ មនុស្ស​2​នាក់ ករណី​បង្ហោះ​ព័ត៌មាន​លក់​ឧបករណ៍​តេស្ត រហ័ស​រក​ជំងឺ​កូ​វីដ​១៩ ហើយ​ក្នុងនោះ​សមត្ថកិច្ច បាន​ឃាត់ ម្ចាស់​គ្លីនិក​ឯកជន ជនជាតិ​ចិន លួច​លក់​តេស្ត ពិនិត្យ covid-19 ម្នាក់ ទៀត និង​ដកហូត​តេស្ត​និង​ម្ជុល​មួយចំនួន​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានទទួល​បទបញ្ជា​យ៉ាង​មឺ​ង​ម៉ាត់ ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៌ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង បញ្ជារ​ផ្ទាល់ ឯកឧត្តម គួច ចំរើន​។

​ដោយមាន​ការចូលរួម​ពី​លោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និង លោក ម៉ាង ស៊ី​នេ​ត អភិបាលរង​ខេត្ត និង​ការិយាល័យ​ជុំនាញ កណ្ដាល់​សន្តិសុខ និង កណ្ដាល​សេដ្ឋកិច្ច ឲ្យ​ចុះ​ស្រាវជ្រាវ និង បង្ក្រាប ក្រុម​បង្ហោះ តាម​ផេ​ក​និង​ឆាត លក់ តេស្ត​covid-19 និង ការ​លួច លក់​តេស្ត covid-19 ក្លែងបន្លំ ដោយ​គ្មាន ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដោយបាន​ឃាត់ 2​នាក់ បង្ហោះ​ព័ត៌មាន​លក់​តេស្ត និង​ឃាត់ ម្ចាស់​គ្លីនិក​ឯកជន ជនជាតិ​ចិន លួច​លក់​តេស្ត ពិនិត្យ covid-19 ម្នាក់ និង​ដកហូត​តេស្ត​និង​ម្ជុល​មួយចំនួន​៕ ដោយ​៖​កូ​ឡាប​

spot_img
×