Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទើប​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី មក​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង

spot_img

​ភ្នំពេញ​៖ ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទើបបាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន​អញ្ជើញ​មក​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង ក្រោម​ព្រះ​វត្តមាន​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស និង សម្តេចព្រះ​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី និង វត្តមាន​សម្តេចចៅហ្វា​វាំង គង់ សំអុល ព្រះរាជតំណាង​ដ៍​ខ្ពស់​ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើតាម​ការផ្សាយ​របស់​ផេ​ក​ព្រះបរមរាជវាំង​។​

​នា​វេលា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យ តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋមន្ត្រី​ចំនួន​៥​រូប​៕ ដោយ​៖​កូ​ឡាប​

spot_img
×