Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រាវជ្រាវ​ករណី​លក់​សម្ភារៈ ឧបករណ៍​តេស្ដ​ឈាម ឆាប់រ​ហ័ វីរុស កូ​វីដ​១៩ គ្មាន​ការ​អនុ​ញ្ញាត​ក្លែងក្លាយ​នៅតាម​ឱសថស្ថាន

spot_img

​កំពង់ស្ពឺ ÷ នគរបាល​ខេត្តកំពង់ស្ពឺ​បើក​​ប្រតិបត្តិការ ស្រាវជ្រាវ​ករណី​លក់​សម្ភារៈ ឧបករណ៍​តេស្ដ​ឈាម ឆាប់រហ័ស រក​មេរោគ កូ​រ៉ូ​ណា (​វីរុស កូ​វីដ​១៩ )​គ្មាន​ការ​អនុ​ញ្ញ​ត ក្លែងក្លាយ​នៅតាម​ឱសថស្ថាន ទីតាំង​ពិនិត្យ ព្យាបាល​ជំងឺ នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ ។​

​នា​ព្រឹក​ថៃ្ង​ទី​៣០ ខែមីនា ឆ្នាំ​២០២០ គណៈកម្មការ​ចម្រុះ​សុខាភិបាល​ចុះ​ត្រួតពិនិត្យ​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន ឱសថស្ថាន​រង គ្លីនិក​សំរាក​ព្យាបាល​ជំងឺ នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ ដឹកនាំ​សម្របសម្រួល​ដោយ លោក ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញារង អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ លោក វរ​សេនី​ឯក ហេង សំរេច នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ លោក​វេជ្ជបណ្ឌិត តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ដ បាន​អនុវត្តន៍​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​តាម​ទីតាំង​អាជីវកម្ម​លក់​ថ្នាំ ឱសថស្ថាន ឱសថស្ថាន​រង គ្លីនិក​សំរាក​ព្យាបាល​ជំងឺ រក​ឧបករណ៍ ធ្វើតេស្ដ​ឈាម​ឆាប់រហ័ស រក​មេរោគ​កូ​រូ​ណា វីរុស​កូ​វីត​១៩ ដែល​ឈ្មួញ​ទុ​ច្ច​រឹត​បាន​នាំ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​គ្មាន​បញ្ជិការ​និង​គ្មាន​ការពិនិត្យ​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO និង​ក្រសួងសុខាភិបាល​កម្ពុជា ។

​ឧបករណ៍​តេស្ដ​ឈាម​ឆាប់រហ័ស គឺជា​ផលិតផល​ក្លែងក្លាយ ដែល​ក្រុម​ឧក្រឹដ្ឋជន​ឆ្លៀតឱកាស​ធ្វើការ​បោកប្រាស់ ក្នុងដំណាក់កាល​នៃ​ការ​ជ្រួលច្របល់ ស្ថានភាព​កេី​ត​ជំងឺ Covid១៩ កំពុងតែ​រា​ត​ល្បាត​នៅ​ទូទាំង​ពិភពលោក លេី​ស​ពី​នោះ​ក្រុម​ឈ្មួញ​រក​សុី​បាន​ឆ្លៀត​ត​ម្លេី​ង​ថ្លៃ​លេី​មុខទំនិញ ដូចជា ម៉ាស់ ទឹក​អាល់កុល មិនតែប៉ុណ្ណោះ មាន​ការលក់​ចរាចរ​ណ៍​ម៉ាស់​ក្លែងក្លាយ​គ្មាន​គុណភាព ទឹក​អាល់កុល​ក្លែងក្លាយ ជាដើម​។

​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល​បានប្រកាស​និង​ចេញ​សេចក្ដីប្រកាស​អំពី​វិធានការ​ផ្លូវច្បាប់​ក្នុងករណី​រក​ឃេ​ី​ញ ឧបករណ៍​តេស្ដ​ឈាម​ឆាប់រហ័ស លេី​មេរោគ covid 19 និង​ការលក់​ម៉ាស់​ក្លែងក្លាយ ទឹក​អាល់កុល​ក្លែងក្លាយ និង​កា​រត​ម្លេី​ង​ថ្លៃ​ខុសពីរ​តម្លៃ​ទីផ្សា រាជរដ្ឋាភិបាល​បញ្ជា​អោយ​សមត្ថកិច្ច អនុវត្តន៍​ផ្លូវច្បាប់ ធ្វើការ​ដកហូតយក​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ដកហូត​អាជ្ញាប័ណ្ណ​មិន​អនុញ្ញាតឱ្យ​ប្រកបមុខរបរ​អាជីវក​ម្ម​នេះ​អស់​មួយជីវិត ដេី​ម្បី​កុំ​ឲ្យ ជន​ឱកាសនិយម បង្ក​ភាពចលាចល​ក្នុងពេល​ប្រជាជន​កំពុង​រងគ្រោះ​ដោយ​វិបត្ដិ​សាកល ៕​ដោយ​៖​កូ​ឡាប​

spot_img
×