Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ប្រើ​កាំ​បិតកាប់​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​របួសធ្ងន់ ដើម្បី​ដោះស្រាយ​គំនុំ​

spot_img

​កណ្តាល​៖​នគរបាល​ស្រុក​កោះធំ បាន​រាយការណ៍​ករណី​ប៉ុនប៉ង​ឃាតកម្ម បង្កឡើង​ដោយ​ជនជាតិ​ចិន​ម្នាក់ ប្រើ​កាំ​កាប់​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​របួសធ្ងន់​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់ ហើយ​សារភាពថា​ពិតជា​បាន​យក​កាំបិត កាប់​ទៅ​លេី​ជនរងគ្រោះ​០២​នាក់ ប្ដី​ប្រពន្ធ​ដោយសារ តែមាន​គំនុំ​ខឹង​ជនរងគ្រោះ ដែល​បាន​ជេរប្រមាថ មក​លេី​រូបគេ​រឿង ដែល​រូបគេ​ទៅ​ជុះនោម​ដាក់​ជញ្ជាំង​ផ្ទះ​ជនរងគ្រោះ​។​

​សូមបញ្ជាក់ថា ករណីនេះ​កើតហេតុ​នៅ​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រ​ម៉ាណ ០១.០០​នាទី រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៣០​មីនា​២០២០ ចំណុចកើតហេតុ នៅ​ចំណុច រោង​លក់ដូរ របស់​ជនរងគ្រោះ​ឈ្មោះ​ង្វៀង យ៉ុំ​ា​ង​យុង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​០២​នាក់​ប្ដី​ប្រពន្ធ រងរបួស​ធ្ងន់ ១.​ឈ្មោះ​ង្វៀង យ៉ាំង​យុង ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ លក់​គុយទាវ មាន​ទីលំនៅ​ភូមិ ឃុំ​កេី​ត​ហេតុ​ខាង​លេី​។​២.​ឈ្មោះ ដង ធី​យឹ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ និង​លក់ គុយទាវ មាន​ទី​លំ​​នៅ ភូមិ ឃុំ កើតហេតុ​។​

​ចំណែក​ជនសង្ស័យ​០១​នាក់​(​ឃាត់ខ្លួន​) ឈ្មោះ លី លាំង​ហាវ (LI LIANGHAO)​ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​បន្ទប់​ជួល​លេខ​១ របស់​ម្ចាស់ផ្ទះ ឈ្មោះ មុយ អេង ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។

​វត្ថុតាង​ចាប់យក​៖ ១.​កាំបិត​០១ ដែលមាន​ដង ផ្លែ ធ្វេី​ពី​ដែក មាន​ទំហំ ៣៦​គុណ​៦ សង្ទីម៉ែត្រ និង​សម្ភារ​មួយចំនួន​។​

​កាលពីពេល​វេលា​ម៉ោង​ខាងលើ មុនពេល​កើតហេតុ បន្ទាប់ពី​លក់ដូរ​រួច​ជនរងគ្រោះ ០២ នាក់​ប្ដី​ប្រពន្ធ​បាន​ចូលដេក​លើ​គ្រែ ក្នុង​រោង​កន្លែង​លក់ដូរ​ដូច​សព្វដង ដោយ​ដេក​នៅក្នុង​រោង​កន្លែង​លក់ដូរ លើ​គ្រែ​០២​នាក់​ប្ដី​(​ប្រពន្ធ​) ពុំបាន​បិទទ្វារ​ត្រឹមត្រូវ​ទេ ។ នៅពេលដែល​ជនរងគ្រោះ​ទាំង​២​កំពុង​ដេក ស្រាប់តែ​ជនសង្ស័យ ០១​នាក់ ដែល​ពេលនោះ គឺ​ពាក់​អាវយឺត​ដៃ​វែង ពណ៌​ឈាមជ្រូក និង​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស ពី​ខាងក្នុង ស្លៀកខោ​ជេី​ង​វែង​ពណ៌​ខ្មៅ​(​រូបភាព​បញ្ជាក់​ពី​កាមេរ៉ា​សុវត្ថិភាព​) បាន​ចូលមក​ធ្វើ​សកម្មភាព កាប់​លើ​ជនរងគ្រោះ​០២​នាក់​ប្ដី​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​០២​នាក់​ក្នុងពេលនោះ រួចហើយ​បាន​ប្រវាយប្រតប់​គ្នា ហើយ​ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ស្រែកហៅ​អ្នកលក់​ផ្លែឈើ​នៅក្បែរនោះ​ឲ្យ​ជួយ​តែ​ភ្លាមនោះ​ជនសង្ស័យ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ ចំណែក​ជនរងគ្រោះ ត្រូវបាន​អ្នកជិតខាង​នាំយកទៅ​សង្គ្រោះ ព្យាបាល នៅ​ប្រទេស​វៀតណាម និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច នគរបាល​។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ជំនាញ​ស្រុក បាន​ចុះ​ធ្វេី​ការ ធ្វើការ​ស្រាវជ្រាវ ដោយបាន​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដែលមាន​នៅក្បែរ​កន្លែង​កេី​ត​ហេតុ ឃេី​ញ​ថា​នៅ​ចន្លោះពេល​កេី​ត​ហេតុ គឺមាន​មនុស្ស​ប្រុស​ម្នាក់​ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ឈាមជ្រូក និង​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស​ពី​ខាងក្នុង ស្លៀកខោ​ជេី​ង​វែង​ពណ៌​ខ្មៅ ពាក់​ស្បែក​ជេី​ង​ចំ​ពាម​ពណ៌​ខ្មៅ និង​មាន​ដំណេី​រ​ដូច​អ្នក​ពិការ​ជេី​ង បាន​ដេី​រ​ចេញពី​មុខផ្ទះ​ជួល​យីហោ ៧៧៧ ឆ្លងផ្លូវ ឆ្ពោះ​ទៅផ្ទះ​ជនរងគ្រោះ ។

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏បាន​ប្រទះ​ឃេី​ញ​ជនសង្ស័យ ឈ្មោះ លី លាំង​ហាវ ដែលមាន​ភិនភាគ​ដូច​រូប​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដេី​រ​ចូលទៅក្នុង​បន្ទប់​ជួល​លេខ​១ រួច​ក៏បាន​បេី​ក​ទ្វារ​បន្ទប់​នោះ ឃេី​ញ​ជនសង្ស័យ លី លាំង​ហាវ នៅក្នុង​បន្ទប់​តែម្នាក់ឯង ហេី​យ​ត្រួតពិនិត្យ​នៅក្នុង​បន្ទប់​ជួល​នោះ ក៏បាន​ប្រទះ​ឃេី​ញ​វត្ថុតាង​ដូច​បាន​ចាប់យក​ខាង​លេី នៅក្នុង​បន្ទប់​នោះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​។​

​តាម​ច​ម្លេី​យ​សារភាព​របស់ ជនសង្ស័យ​ឈ្មោះ លី លាំង​ហាវ បាន​សារភាពថា រូប​ខ្លួន​ពិតជា​បាន​យក​កាំបិត កាប់​ទៅ​លេី​ជនរងគ្រោះ​០២​នាក់ ប្ដី​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ដោយ​​សារ តែមាន​គំនុំ​ខឹង​ជនរងគ្រោះ ដែល​បាន​ជេរប្រមាថ មក​លេី​រូបគេ​រឿង ដែល​រូបគេ​ទៅ​ជុះនោម​ដាក់​ជញ្ជាំង​ផ្ទះ​ជនរងគ្រោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×