Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល ជម្ងឺឆ្លង Covid-19

spot_img

​ភ្នំពេញ​៖​ខណៈពេលដែល​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា កំពុង​ប្រឈមមុខ​ជាមួយ​ការឈ្លានពាន​ពី ជម្ងឺឆ្លង Covid-19 អាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធាន​ការពារ​ជា​បន្តបន្ទាប់ ដល់​សមាជិក​របស់ខ្លួន ក្នុងការ​ទប់ស្កាត់​វីរុស​មួយ​នេះ ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ត្រូវ​ចូលរួម ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ ការរីក​រាលដាល​ជម្ងឺឆ្លង​កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួង សុខាភិបាល​។

៥​ថ្ងៃ​ជាប់​គ្នា​មកនេះ គេ​ឃើញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានរៀបចំ ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង បំពាក់​ដោយ​គ្រឿង​បំពង​ឃោស​នស​ព្ទ ចុះទៅ​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់​ខណ្ឌ នគរបាល​ប៉ុ​ស្ត៍ យុវជន​ស​.​ស​.​យ​.​ក និង​ក្រុមការងារ​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​ខណ្ឌដង្កោ ដើម្បី​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​តាម​បណ្តា​មូលដ្ឋាន​ភូមិ​សង្កាត់​ទូទាំង​ខណ្ឌ និង​បាន​អបរំ​សមាជិក របស់ខ្លួន ទាំង​ក្នុង​ទីបញ្ជាការ​រាជធានី​និង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ឲ្យ​យល់ច្បាស់​អំពី​វិធី​ការពារ និង ទប់ស្កាត់ ការរីក​រាលដាល ជម្ងឺឆ្លង Covid-19 តា​មកា​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ដោយ​បានទទួល​ការអនុញ្ញាត​ពី ឯក​ឧ​ត្ត​នាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក៏ដូចជា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង បន្ទាប់ពី​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ​គ្រប់គ្នា​បាន​ជ្រួតជ្រាប​ច្បាស់ អំពី​វិធានការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល ជម្ងឺឆ្លង Covid-19 ក៏ដូចជា​បាន​ចុះ​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​តាម​បណ្តា​មូលដ្ឋាន ភូមិ​សង្កាត់ ទូទាំង​ខណ្ឌដង្កោ​រួចមក លោក​ក៏បាន​រៀបចំ​ម៉ូតូ​កង់​បី​បំពាក់​ដោយ​គ្រឿង​បំពង​ឃោស​នស​ព្ទ បន្ថែម​រហូតដល់​ទៅ ១៤​គ្រឿង ក្នុងការ​ចូលរួម ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ទៅតាម​បណ្តា​ខណ្ឌ​ដ៏ទៃទៀត ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ប្រជាជន​មហាជន បាន​ជ្រួតជ្រាប និង​បាន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺឆ្លង កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដូចជា កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការ ចាំបាច់​, ត្រូវមាន​អនាម័យ​ផ្ទាល់ខ្លួន និង​ក្នុង​ក្រុមគ្រួសារ​, ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹក​ចែ​ល សម្លាប់​មេរោគ​និង​បាក់តេរី​, ត្រូវ​ពាក់​ម៉ាស ឬ​ប្រើ​ក្រមា​ដើម្បី​កុំអោយ​ឆ្លង​មេរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ឬ​ពី​គេ​មក​យើង និង​ពី​យើង​ទៅ​គេ​, និង​ស្ម័គ្រចិត្ត​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​មួយរយៈ មុនពេល​ដឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត តើ​វិជ្ជមាន​ឬ​អវិជ្ជមាន ជាពិសេស អ្នក​មកពី​បរទេស ឬ បងប្អូន​កូនក្មួយ​ពលករ ដែល​ទើប​វិល​មកពី​ក្រៅប្រទេស សូម​ដាក់​ខ្លួនឯង រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ដោយ​មិនត្រូវ​ទៅជិត​ប្រពន្ធ ឬ ប្តី ឬ​កូន និង ក្រុមគ្រួសារ​សាច់​ញាត​ជាដាច់ខាត​៕​ដោយ​៖​កូ​ឡាប​

spot_img
×