Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញារក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​ ២ នាក់ ​នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀងៈ បុរស​វ័យ​ជំទង់​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​សង្កាត់​ច្រកម្ទេស​បាន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រៃ​អ​ង្គុ​ញ ដោយមាន​កិច្ចសហការ​ពី​ម្ចាស់​ទីតាំង​ផ្ទះជួល​បានធ្វើការ​បង្ក្រាប​មុខសញ្ញា រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃទី​៣០ ​ខែមីនា​ ឆ្នាំ​២០២០ នៅ​បន្ទប់​លេខ​០៨ ផ្ទះជួល ស្ថិត​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ ជនសង្ស័យ​ទាំង​២​នាក់​នោះ​មាន ទី ១ ឈ្មោះ រ៉ាប់ សារ៉ូ​ត អាយុ​១៩​ឆ្នាំ មាន​មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង លទ្ធផល​តេស្ត​ទឹក​ម៉ូត​បង្ហាញ​វិជ្ជមាន​និង ទី ២ ឈ្មោះ ហួត ករុណា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សេក​ជ្រុំ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង លទ្ធផល​តេស្ត​ទឹក​ម៉ូត​បង្ហាញ​វិជ្ជមាន​។​

​ប្រភព​ដដែល​បាន​បន្តថា ៖ វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស ថ្លា សង្ស័យ​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​០៣ កញ្ចប់​តូច ទូរ​ស័​ព្ឌ​ដៃ ចំនួន​០១ គ្រឿង និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ។​

​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×