Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ស្ប៉ា​ញ​វ៉ា​ដាច់​ចិន ក្លាយជា​ប្រទេស​ទី ៣ ដែលមាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត​

spot_img

​ប្រទេស​អេ​ស្ប៉ា​ញ​បាន​វ៉ា​ដាច់​ប្រទេស​ចិន ក្លាយជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត​លេខ ៣ ក្នុង​ពិភពលោក​។ បើតាម​តួលេខ​នៅ​ថ្ងៃ​អង្គារ​នេះ មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ចំនួន ៨៧.៩៥៦​នាក់​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ចំណែក​អ្នកស្លាប់​ក្នុងប្រទេស​នេះ​កើន​ដល់​ចំនួន ៧.៧១៦​នាក់ ក្រោយពេល​មាន​អ្នកស្លាប់​បន្ថែមចំនួន ៨១២​នាក់​។ អេ​ស្ប៉ា​ញ​ឈរ​នៅ​តំណែង​លេខ ២​ជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត តាម​ពីក្រោយ​ប្រទេស​អ៊ីតាលី ដែលមាន​អ្នកស្លាប់​រហូតដល់ ១១.៥៩១​នាក់​។​

​សូមបញ្ជាក់ថា ប្រទេស​អ៊ីតាលី​បានប្រកាស​បិទ​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស លើកលែងតែ​កន្លែង​លក់​ថ្នាំ កន្លែង​លក់​គ្រឿង​ម្ហូប និង​កន្លែង​ចាំបាច់​មួយចំនួនទៀត អស់​រយៈពេល​ជាង ៣​សប្តាហ៍​មកហើយ ប៉ុន្តែ​ស្ថានភាព​ហាក់​មិនមាន​ភាព​ធូរស្រាល​សោះ ទើប​អាជ្ញាធរ​ប្រកាស​ពន្យារពេល​បិទ​ប្រទេស​មួយខែ​ទៀត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×