Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) សរុប​ចំនួន ៣៨ លីត្រ ត្រូវបាន រកឃើញ និង​ដកហូត នៅតាម​បណ្តា​ឱសថស្ថាន​មួយចំនួន​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​តាម​បណ្តា​ខណ្ឌ បាន​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ គុណភាព​អាល់កុល អង្កេត​តម្លៃ​លក់​ម៉ាស់ និង​ស្វែងរក​ឧ​បករ​ណ៌​សម្រាប់​ធ្វើតេស្ត​កូ​វីដ​-១៩ នៅតាម​បណ្តា​ឱសថស្ថាន ស្ថិតក្នុង​ខណ្ឌ​ទាំង ១២ ចំនួន ៩៥ ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​ការចុះ​ប្រតិបត្តិការ គឺ​ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ​នេះ មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស ដាក់លក់​អាល់កុល ជែ​ល​លាងដៃ​ក្លែងក្លាយ ឧ​បករ​ណ៌​សម្រាប់​ធ្វើតេស្ត​កូ​វីដ​-១៩ និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ និង​លក់​ម៉ាស់​មានតម្លៃ​ខ្ពស់ កេង​យក​ផល ចំណេញ​ហួសហេតុ មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ស្រប​ពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុង​ជួបប្រទះ​គ្រោះ​នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19 ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រកឃើញ​ឱសថស្ថាន​មួយចំនួន​ដែល​កំពុង​ចរាចរ​ធ្វើ​អា​ជី​កម្ម​លក់​អាល់កុល​ក្លែងក្លាយ (​មេ​តេ​ណុល​) សរុប​ចំនួន​៖ ៣៨ លីត្រ​។ បន្ទាប់មក មន្ត្រី​សាខា​ក​.​ប​.​ប បានធ្វើ​កំណត់ហេតុ និង​ដកហូត​អាកុល​ក្លែងក្លាយ​ទាំង​នោះមក​រក្សាទុក​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

​ក្នុងឱកាស​នោះដែរ ម​ន្ទ្រី​ជំនាញ​បាន​សំណូមពរ ដល់​អាជីវករ សូមមេត្តា​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស និង​អាកុល សម្រាប់​លាង​សំអាត​ដៃ កឹ​ប​កេង​យក​ផលចំណេញ​ហួសហេតុ និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការទិញ​ផលិតផល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព យកមកប្រើ​ប្រាស់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕ ដោយ​៖​កូ​ឡាប​

spot_img
×