Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​និង​សម្ដេចម៉ែ ស្ដេចយាង​ទៅ​ប្រទេស​ចិន ដើម្បី​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​

spot_img

​ភ្នំពេញ​៖​ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​នឹង​ស្តេចយាង​ទៅកាន់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​។​

​នៅក្នុង​ព្រះរាជសារ ព្រះអង្គ​អង្គ​មាន​ព្រះរាជបន្ទូល​ថា នៅក្នុង​ឱកាស​អវត្តមាន របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ខាងលើនេះ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​


spot_img
×