Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៣ សម្រេចបាន​៦៧% ហើយ គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២០​នេះ​

spot_img

​ភ្នំពេញ​៖ គម្រោង​ធ្វើឱ្យ​ឡើង​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្តកំពត ប្រវែង​១៣៤,៨២៦ គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) សម្រេចបាន ៦៧​ភាគរយ ដោយ​គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២០​។ តាម​ផែនការ​គ្រោងទុក គម្រោង​នេះ​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៣១​ខែមីនា​នេះ​។​

​ក្រសួង​សូម​អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់ និង​ការរំខាន​នានា ដែល​កើតឡើង​អំឡុង​សាងសង់​នេះ ហើយ​ក្រសួង​ក៏បាន​យកចិត្តទុកដាក់​តាមដាន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ធ្វើការ​ស្រោច​ទឹកជា​ប្រចាំ ជាពិសេស​តំបន់​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​(​ដី​ហ៊ុយ​) ផងដែរ​។

​ក្រសួង​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​នឹង​សប្បាយរីករាយ និង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ពី​ផ្លូវ​នេះ ក្រោយ​ការសាងសង់​សម្រេច​បានជា​ស្ថាពរ​នាពេល​ខាងមុខនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×