Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១ ដល់ ៧ ខែមេសា នឹង​អាចមាន​បាតុភូត​ផ្ទះ រន្ទះ និង​ខ្យល់​កន្ត្រាក់

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០២០ នឹងមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​លើ​ផ្ទៃដី ជាមួយនឹង​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ ធាតុអាកាស​មាន​លក្ខណៈ​៖ នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា មាន​បី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៧​អង្សា​សេ​។ ចាប់ពី​ថ្ងៃទី​២​ដល់​៦​ខែមេសា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ចំណែក​បណ្តា​ខេត្ត​ដទៃទៀត នឹង​អាចមាន​ភ្លៀង​តិច​។ នៅ​បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤​ទៅ​២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។ ចាប់ពី​ថ្ងៃទី​៤​ដល់​៧​ខែមេសា ផ្នែក​មួយចំនួន នឹង​អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ ចាប់ពី​ថ្ងៃទី​២​ដល់​៧​ខែមេសា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​មួយចំនួន​នៃ​ខេត្តកោះកុង នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

​ក្រសួង​ដដែល បាន​បន្តថា ស្ថានភាព​អាកាសធាតុ សូម​សាធារណជន សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្ទះ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើតឡើង​ចាប់ពី​ថ្ងៃទី​២​ទៅ​៦​ខែមេសា​៕​ដោយ​៖​កូ​ឡាប​


spot_img
×