Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ម៉ា​កាវ ​៖ អ្នក​ចែក​បៀ​រថ្លើមធំ ហ៊ាន​លួច​ប្រាក់​ជាង ៦​លាន​ដុល្លា​រពី​កាស៊ីណូ​

spot_img

​ប៉ូលីស​នៅក្នុង​ទីក្រុង​ម៉ា​កាវ បាន​និយាយ​ឲ្យដឹងថា ពួកគេ​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នក​ចែក​បៀ​ក្នុង​កាស៊ីណូ​ម្នាក់ ដែល​បាន​លួច​ប្រាក់ ៦​លាន​ដុល្លា​អា​មេ​រិច ជា​សែក​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ប៉ូលីស​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ឈ្មោះ កាស៊ីណូ​នោះ​ទេ ប៉ុន្តែ​ភ្នាក់ងារ​សារព៌តមាន Reuters និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ បានបញ្ជាក់​ថា ការ​លួច​លុយ​បាន​កើតឡើង​នៅក្នុង​បន្ទប់​វី​អាយ​ភី នៃ​សណ្ឋាគារ Wynn Macau​។​

​ទីក្រុង​ម៉ា​កាវ​គឺជា​មជ្ឍមណ្ឌល​ល្បែងស៊ីសង​ធំ​បំផុត​ក្នុង​ពិភពលោក​។ វា​គឺជា​តំបន់​គ្រប់គ្រង​ពិសេស​របស់​ចិន ដែល​ការ​ដំណើរការ​ទាំងឡាយ​របស់​កាស៊ីណូ​គឺ​មាន​ភាពស្របច្បាប់​។​

​បច្ចុប្បន្ន ប៉ូលីស​កំពុងតែ​បន្ត​ស៊ើបអង្កេត ដើម្បី​ឲ្យដឹងថា​តើ​មាន​នរណា​ខ្លះ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​លួច​នោះ​។​

​សូម​រលឹក​ថា កាលពី​ឆ្នាំមុន កាស៊ីណូ​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ​រកចំណូលបាន ៣៣​ពាន់​លាន​ដុល្លា​អា​មេ​រិច​។ នេះ​បើ​តាម​របាយ​ការណ៏​របស់​ការិយាល័​យ​សំរបសម្រួល និង​ត្រូតពិនិត្យ​ល្បែង​ក្នុង​ទីក្រុង​នេះ​៕ សុភ័ក្ត្រ

spot_img
×