Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ធុន​ដ្រា បុក​មនុស្ស​២​នាក់​ស្លាប់ ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​នេះ​

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ សេង ចិន្តា ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​នេះ ។​

​លោក​វរសេនីយ៍ទោ សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៣១ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការឯកភាព និង​យល់ព្រម​ពី​ប្រធាន​ព្រះរាជអាជ្ញារ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ សេង ចិន្តា ភេទ​ប្រុស ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ កាលពី​វេលា​ម៉ោង ២១:១០​នាទី​យប់ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ និង​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​របស់លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​តាម​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង ១​និង​២០​នាទី រំលងអធ្រាត្រ ត្រូវបាន​បញ្ជូនទៅ​តុលាការ នៅវេលា​ម៉ោង ១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២០ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​ធុន​ដ្រា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BA-9111 បាន​បើក​បុក​ទៅលើ​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់ នៅត្រង់ចំណុច មុខផ្ទះ​លេខ​១២៣ ផ្លូវ​៥៩​ប៉េ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង​២១​នឹង​១០​នាទី រួច​ជនបង្ក​ក៏បាន​បើករថយន្ត​គេចខ្លួន​។​

​ក្រោយពី​ស្រាវជ្រាវ​នៅវេលា​ម៉ោង​០១​នឹង​២០​នាទី​រំលងអធ្រាត្រ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បានធ្វើ​ការឃាត់​នាំខ្លួន​ជនបង្ក​បាន​ភ្លាមៗ និង​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

​បច្ចុប្បន្ន​ជនបង្ក និង​រថយន្ត ត្រូវបាន​នាំយកមក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×