Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ខេត្តស្វាយរៀង លើកយក​រៀប​វារៈ​៧​ចំណុច មក​ពិភាក្សា ដើម្បី​ធ្វើការ​អនុ​ម័ត​

spot_img

​ខេត្តស្វាយរៀងៈ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ។​

​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន​អស់លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អស់លោក​ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោក​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត លោកស្រី​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធានការិយាល័យ​ចំណុះ​សាលាខេត្ត ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​មាន ៖ ១.​ការពិនិត្យ​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩​។ ២.​ការពិនិត្យ និង​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមីនា និង​ទិសដៅ​ការងារ​ប្រចាំ​ខែមេសា ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​។​

​ការពិនិត្យ និង​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​។ ការពិនិត្យ និង​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​។

៣.​ស្តាប់​ការបកស្រាយ​របស់​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ពី​វិធីសាស្ត្រ​ក្នុងការ​ទប់ស្កាត់​ការចាក់ដី​ចូល​បឹង​។​
​ស្តាប់​ការបកស្រាយ​របស់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អំពី​វិធីសាស្ត្រ​ក្នុងការ​ទប់ស្កាត់​ការរំលោភ​យក​ដី​ចំណី​ផ្លូវលំ​ធ្វើជា​កម្មសិទ្ធិ​។​

៤.​ស្តាប់​របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២០ របស់ គ​.​ក​.​ស​.​ក ខេត្ត​។​

៥.​ស្តាប់​របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​។​

៦.​ពិនិត្យ និង​អនុម័ត​សេចក្តីណែនាំ ស្តីពី​ការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) ខេត្ត​។​

៧.​សេចក្តី​ផ្សេងៗ​(​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១​របស់​ក្រុមប្រឹក្សា​ខេត្ត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០)៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×