Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ប្រមាណ​៣​ម៉ោង ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់ គ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​ទៅលើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី ។

​កិច្ចប្រជុំ​ចំណាយពេល​ប្រមាណ​៣​ម៉ោង សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍​ទៅកាន់​គណ​:​អចិ​ន្រៃ្ត​យ៍ គណៈរដ្ឋមន្ត្រី ពិនិត្យ​ពិភាក្សា​ទៅលើ​សេចក្តី ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ក្នុងខណ​:​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក ទាំងមូល កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មាន​លក្ខណៈ​ជាស​កល​នោះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះទេ ដូច្នេះ​ការបង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​ជា​ឧបករណ៍​ផ្នែក​ច្បាប់​មួយ​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មាន​អាសន្ន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ កុំឱ្យ​មានការ​ព្រួយបារម្ភ​ច្បាប់​នេះ ព្រោះ​មិនមែន​បង្កើត​ឡើងមក ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះឡើយ​។ ដូចគ្នា​នឹង​ប្រសាសន៍​លើកឡើង​របស់​សម្តេច​តេ​ជោ នៅក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ការអញ្ជើញ​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៣ នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​៣០ ខែមីនា ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ “​យើង​បានធ្វើ​សេចក្តីព្រាងច្បាប់​នេះ​រួចរាល់​ហើយ មាន​ទាំង​សេចក្តីថ្លែងហេតុ​ប្រុងប្រៀប​។ យើង​នឹងមាន​ការបែងចែក​ថា​អ្វីខ្លះ​ដែល​ត្រូវធ្វើ អ្វីខ្លះ​ដែល​មិនត្រូវ​ធ្វើ ហើយ​ពេលនោះ​ដាក់ចេញ​វិធានការ បិទ​ទីតាំង​សាធារណៈ និង​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់​ដើម្បី​ឆ្លើយតប​”​។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មា​នស​អាសន្ន ត្រូវបាន​រៀបចំ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី ព្រមទាំង​បាន​បញ្ជូនទៅ​បណ្តា ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​ផងដែរ​។ តាម​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​បានចែង​ថា ការដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន គឺជា​ការ​អនុវត្តតាម​មាត្រា​២២ នៅពេលដែល​ប្រទេសជាតិ​ស្ថិតនៅក្នុង​គ្រោះថ្នាក់ ដែល​មិនអាច​ព្យាករណ៍​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា មិន​បានចែង​ច្បាស់ និង​លម្អិត​អំពី​អត្ថន័យ ឬ​សកម្មភាព ការដាក់​ប្រទេសជាតិ​ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន​នោះទេ​។​

​មាត្រា ២២​ថ្មី ចែងថា “​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​”​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា បន្ទាប់ពី​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​រួចហើយ សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​ភាពអាសន្ន​នឹងត្រូវ​លើក​មក​ពិភាក្សា និង​សម្រេច​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​នៅពេល​ខាងមុខ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តី​រំពឹង​ផងដែរ​ថា រដ្ឋសភា​នឹង​ព​ន្លឿ​ន​ក្នុងការ​ពិនិត្យ និង​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​មួយ​នេះ ប​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ធ្វើការ​ពិនិត្យ​សម្រេច​ហើយ​នោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×