Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង ផលិត​គ្រាប់បែក​អាចធ្វើ​ឲ្យ​កូរ៉េខាងជើង​គ្មាន​អគ្គិសនី​

spot_img

​កូរ៉េខាងជើង​កំពុង​អភិវឌ្ឍ​ប្រភេទ​គ្រាប់បែក​ពុំ​បង្ក​របួស តែមាន​សមត្ថភាព​ធ្វើ​ឲ្យ​ប្រព័ន្ធ​អគ្គិសនី​ត្រូវ​កាត់ផ្តាច់​ក្នុងករណី​មាន​សង្គ្រាម​ផ្ទុះឡើង ។​

​”​គ្រាប់បែក​ផ្តាច់​ចរន្តអគ្គិសនី​” ត្រូវបាន​ស្ថាប័ន​អភិវឌ្ឍន៍​ការពារជាតិ​កូរ៉េខាងជើង (ADD) ស្រាវជ្រាវ​នឹង​ផលិតឡើង​នោះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​កម្មវិធី​វា​យស​ង្គ្រា​ប់​របស់​កូរ៉េខាងត្បូង​មាន​ឈ្មោះថា “​ស៊េរី​កំទេច​” -​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង​ព័ត៌មាន​ពី​យោធា​បាន​ចុះផ្សាយ ។​

កម្មករ​អគ្គិសនី​កូរ៉េខាងជើង​កំពុង​ជួសជុល​បណ្តាញ​អគ្គិសនី​

​គ្រាប់បែក​នេះ ធ្វើ​ពី​សរសៃ​ក្រា​ហ្វី​ត (graphite-​ធ្បូ​ង​ថ្ម​សុទ្ធ​ខ្មៅ​ទន់​) ហើយ​សំយោគ​ជាមួយ​សារធាតុ​គីមី​ដើម្បី​បង្ក​ការ​កាត់ផ្តាច់​ចរន្ត ហើយ​បំផ្លាញ​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី ចោល​ទាំងស្រុង​នៅ​បណ្តាញ​អគ្គិសនី​របស់​កូរ៉េខាងជើង ។​

“​បច្ចេកវិទ្យា​ទាំងអស់​សម្រាប់​បម្រើ​ឲ្យ​ដំណើរ​ការផលិត​គ្រាប់បែក graphite របស់ ADD ត្រូវ​បានរៀបចំ​រួចរាល់ យើង​អាច​ផលិត​វា​ពេលណា​ក៏បាន​” ។ ប្រភព​ខាងលើ​បានបញ្ជាក់​ទៀតថា ក្រសួងការពារជាតិ បាន​សំណូមពរ​ថវិកា​ចំណាយ ៤៣៦.០០០​ដុល្លារ សម្រាប់​គ្រោងការ​នេះ ប៉ុន្តែ​ក្រសួង​ហិរញ្ញវត្ថុ​ពុំ​យល់ព្រម​ទេ ។​

​អាមេរិក បាន​ប្រើប្រាស់​គ្រាប់បែក graphite នេះ តាំងពី​អំឡុង​សង្គ្រាម​ឈូង​សមុទ្រ នា​ឆ្នាំ ១៩៩០-១៩៩១ ម្លេះ​។ អង្គការ NATO ក្រោយមក​ក៏បាន​ប្រើប្រាស់​គ្រាប់បែក​នេះ នៅ Serbia ឆ្នាំ ១៩៩៩ ដែរ ៕​

spot_img
×