Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍​សំខាន់ៗ ៣​យ៉ាង​របស់​ឪឡឹក​ចំពោះ​សម្រស់​

spot_img

១.​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​

​ទឹក​លាងមុខ​ឪឡឹក​អាចជួយ​លាង​ស្បែក​មុខ​ខាងក្នុង របស់​អ្នក​បាន​យ៉ាងជ្រៅ​។ ជ្រលក់​សំឡី​ជាមួយនឹង​ទឹក​ឪឡឹក ដែល​លាយ​ជាមួយ​ទឹកឃ្មុំ រួច​ធ្វើការ​ជូត​វា​ពេញ​ផ្ទៃមុខ និង​ក​របស់​អ្នក​។ អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ស្រស់ស្រាយ និង​ស្បែក​ភ្លឺ​ថ្លា​។​

២.​កម្ចាត់​មុន​ក្បាល​ខ្មៅ​

​យក​សាច់​ឪឡឹក​មក​ច្របាច់​យក​ទឹក​ហើយ លាយ​ជាមួយ​ម្សៅ​besan(​ប្រភេទ​ម្សៅ​សម្រាប់​យកទៅ​ធ្វើ​អាហារ ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ដែក​និង​fiber) រួច​លាប​វា​លើ​មុខ​ហើយ​ទុក​វា​ចោល ពី​២០​ទៅ​២៥​នាទី រហូតដល់​វា​ស្ងួត សឹម​លាង​វា​ចេញ​។ វា​ពិតជា​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​ស​ភ្លឺ​ជាង​មុន​។​

៣.​កាត់បន្ថយ​ស្នាម​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​

​យក​ឪឡឹក​និង​ត្រសក់ ដែលមាន​បរិមាណ​ស្មើគ្នា រួច​កិន​វា​លាយ​ចូលគ្នា​។ លាប​វា​លើ​មុខ​របស់​អ្នក រួច​ទុក​វា​ចោល​ប្រហែល​២០​នាទី​។ អនុវត្តតាម​រូបមន្ត​នេះ ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​១​ខែ អ្នកនឹង​ឃើញ​ស្នាម​ខ្មៅ ដោយសារ​កម្តៅ​រលាយបាត់​អស់​ជាមិនខាន​៕

​ប្រភព​៖ health​

spot_img
×