Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជាន់​ទុក្ខ​! យន្តហោះ​ហ្វីលីពីន Lionair ដឹក​សម្ភារៈ​ពេទ្យ និង​អ្នកជំងឺ​កូ​រ៉ូ​ណា​ទៅ​ជប៉ុន ខណៈពេល​កំពុង​ហោះ​ឡើង​ស្រាប់តែ​ផ្ទុះ​ឆេះ ស្លាប់​គ្មាន​សល់​

spot_img

​យន្ដហោះ​ជម្លៀស​របស់​ពេទ្យ​ហ្វីលីពីន​១​គ្រឿង ដែលមាន​ឈ្មោះថា Lionair ខណៈ​កំពុង​ហោះ​ឡើង​ឆ្ពោះទៅកាន់ Haneda ប្រទេស​ជប៉ុន នៅពេលនោះ​វា​ក៏បាន​ផ្ទុះ​ឆេះ​តែម្តង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Ninoy Aquino (NAIA) បណ្តាល​ឲ្យ​អ្នកដំណើរ និង​សមាជិក​អាកាសយានិក​ទាំងអស់​ស្លាប់ ។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ។​

​យោងតាម​ប្រធាន​កាកបាទក្រហម​ហ្វីលីពីន Richard Gordon​បានឱ្យដឹងថា អ្នក​ដែល​បាត់បង់​ជីវិត​រួមមាន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​លោក​បានសរសេរថា​៖ “​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុមគ្រូពេទ្យ​របស់​យើង បាន​បញ្ជូនទៅ​ស្ថានីយ NAIA រួចហើយ​ដើម្បី​ឆ្លើយតប​នឹង​ឧបទ្ទវហេតុ​យន្ដហោះ​នេះ​។ អ្នកដំណើរ​ទាំង ៨ នាក់ រួមមាន​គ្រូពេទ្យ គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត សមាជិក​អាកាសយានិក ៣ នាក់​។

​បច្ចុប្បន្ននេះ ការស៊ើបអង្កេត​ចាំបាច់​កំពុងដំណើរការ ដើម្បី​រកឱ្យឃើញ​នូវ​អ្វីដែល​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​យន្ត​បង្ក​សោកនាដកម្ម​បន្ថែម​ឡើង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×