Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ដកហូត​អាល់កុល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​

spot_img

​ខេត្តស្វាយរៀង ៖​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ក្រុង​ស្វាយរៀង ចុះ​ណែនាំ ឱ្យ​បងប្អូន​អាជីវករ​លក់ដូរ នៅក្នុង​ក្រុង​ស្វាយរៀង កុំ​ឆ្លៀតឱកាស​លក់​ដំឡើងថ្លៃ ឬ​លក់​ផលិតផល​ក្លែងក្លាយ ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​ចូល​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ ទាំងអស់គ្នា​។​

​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ស្វាយរៀង​បាន​ឲ្យ​ដឹងថា មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ក្រុង​ស្វាយរៀង បាន​ចុះ​ពិនិត្យ​ការតាំង​លក់​អាល់កុល ជែ​ល​លាងដៃ និង ម៉ាស​របស់​ក្រុមអាជីវករ​លក់ដូរ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​។ ការចុះ​ត្រួតពិនិត្យ​នេះ បាន​ដកហូត​បាន​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មិនមាន​ច្បាប់ អនុញ្ញាត​ចំនួន​៧​ដប​ធំ និង​១១​ដប​តូច និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់ដូរ ត្រូវ​បញ្ឈប់​ការតាំង​លក់​អាល់កុល​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​បន្តទៀត​។​

​លោក ផឹង នឹ​ល បាន​ឲ្យ​ដឹង​ទៀតថា ក្រសួងពាណិជ្ជកម្ម​ក៏បាន​ព្រមាន​ថា ក្នុងករណី​ដែល​នៅតែ​ពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន​-​សហគ្រាស និង​បុគ្គល ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅតែ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ក្នុង​ឡុង​ពេល​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​ជំងឺ​រាតត្បាត ជាស​កល (​កូ​វីដ​-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​លោក សរ សុ​ដា​នី អភិបាលរងក្រុង​ស្វាយរៀង បាន​ថ្លែងថា យើងទាំងអស់គ្នា​បានដឹង​ច្បាស់​ហើយ​ថា ពេលនេះ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅលើ​សកលលោក​នេះ កំពុងតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ ដែលជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ បានធ្វើ​ឱ្យមាន​អ្នកស្លាប់ និង​ឆ្លង​រាប់ម៉ឺន​នាក់​។ ដូច្នេះហើយ​សូម​សំណូមពរ ដល់​ក្រុមអាជីវករ ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវា​ទាំងអស់​មេត្តា​លក់​ផលិតផល​សម្ភារ​ឧ​បរ​ណ៍​សម្រាប់​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ ដូចជា ម៉ាស ទឹកសាប៊ូ​លាង​ដែ អាល់កុល​សម្លាប់​មេរោគ និង​ឧបករណ៍​វាស់​កំដៅ​ជាដើម ក្នុងតម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន និង​ហាម​ជាដាច់ខាត​ការឃោសនា​អកុសល ដើម្បី​ដំឡើងថ្លៃ​ផលិតផល​ថ្លៃ​ហួសហេតុ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×