Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឡើងលើ​ដំបូល​ផ្ទះ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន ខឹង​ម៉ែ​ស្ដីបន្ទោស រឿង​លួច​លុយ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យថា​បែក​ថ្នាំ បាន​ឡើងលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន ព្រោះតែ​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​លួច​លុយ​យកទៅ​ចាយ​។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅ​ម្ដុំ​ផ្សារ​ក្រមួន សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ​ជន​ដែល​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន មានឈ្មោះ​ផាន់ សុផារ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​បើតាម​ស្ត្រី​ជា​ម្ដាយ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាង​បុរស​ខាងលើ ធ្លាប់​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​មណ្ឌល​កែប្រែ​មួយ​លើក​រួចមកហើយ តែដោយសារ​តែ​ការ​អង្វរ​របស់​កូន ថា​នឹង​សូម​ចេញ​មកវិញ កែខ្លួន​ជាម​នុស្ស​ល្អ ទើប​ក្រុមគ្រួសារ បាន​យក​ចេញពី​មណ្ឌល​កែប្រែ​វិញ​​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា នៅ​ថ្ងៃកើតហេតុ ម្ដាយ​បាន​ស្ដីបន្ទោស ពី​រឿង​កូនប្រុស​រូបនេះ បាន​លួច​លុយ​របស់​ម្ដាយ​ចំនួន​១៥០ ដុល្លារ យកទៅ​ចាយ​អស់ ពេលដែល​កូន​ត្រឡប់មកវិញ បាន​ស្ដីបន្ទោស រួច​ក៏​ប្រាប់ថា នឹង​ឱ្យ​ប៉ូលិស​យកទៅដាក់​មណ្ឌល​កែប្រែ​ម្ដងទៀត ពេលដែល​ឮដូច្នេះ កូនប្រុស​រូបនោះ បាន​ឡើងលើ​ដំបូលផ្ទះ​ជា​ពលរដ្ឋ កាន់​រណា​រអា​ដែក​មួយ សៀត​នឹង​ចង្កេះ រួច​ក៏​ថា​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន ទើប​ក្រុមគ្រួសារ​បាន​រាយការណ៍ មក​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍​។

​ពេលដែល​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ បាន​ទៅដល់​កន្លែងកើតហេតុ ក៏​ធ្វើការ​លួងលោម ឲ្យ​បុរស​នេះ​ចុះមក​ក្រោម​វិញ ដោយ​សន្យាថា​មិន​យកទៅដាក់​មណ្ឌល​កែប្រែ​ទេ​ទើប​បុរស​រូបនោះ បាន​ព្រម​ចុះមក​ក្រោម​វិញ ហើយក៏​ក្រុមគ្រួសារ​ក្រុមគ្រួសារ​ធ្វើការ​ណែនាំ​អប់រំ​បន្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×