Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំ​ដែ​ន ទាត់​ចោលការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថាអាជ្ញាធរ​វៀតណាម មាន​សិទ្ធិ​ឆ្លង​ចូល​ដី​ខ្មែរ​មក​ហាមឃាត់ ចូលមក​ដេញ​ពលរដ្ឋ​ខ្មែរ មិន​ឲ្យធ្វេី​ស្រែ​នៅ​លេី​ដី​ខ្មែរ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បាន​លើកឡើងថា​​រឿង​អី​អាជ្ញាធរ​វៀតណាម មាន​សិទ្ធិ​ឆ្លង​ចូល​ដី​ខ្មែរ​មក​ហាមឃាត់ ចូលមក​ដេញ​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ ធ្វេី​ស្រែ​នៅ​លេី​ដី​ខ្មែរ ? ក្រោយ​ទទួលបាន​ព័ត៌មាន​ខ្ញុំ​បាន​ចុះ​ពិនិត្យ​ភ្លាមៗ​ចំពោះ​បញ្ហា​នេះ​ដោយ​មិន​បង្អង់​យូរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​នៅ​ថ្ងៃទី 31 ខែមីនា​នេះ​នៅ​ឆ្នាំ 2020 គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន​សូម​ប្រកាស​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំភ្លឺ​តាម​ការសរសេរ​បង្ហោះ​នៅលើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក និង​នៅលើ​គេហទំព័រ ឈ្មោះ William Guang កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០ ដោយ​អត្ថាធិប្បាយ និង​ដាក់​ចំណងជើង​ថា រឿង​អី​អា​ផ្ញា​ធរ​វៀតណាម​មាន​សិទ្ធិ​ឆ្លង​ចូល​ដី​ខ្មែរ មក​ហាមឃាត់ ចូល​ដេញ​ពលរដ្ឋ​ខ្មែរ មិន​ឲ​ធ្វើស្រែ​នៅលើ​ដី​ខ្មែរ​?

​គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន បានកត់សម្គាល់​ឃើញថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្រុម​ចលាចល​មួយក្រុម​និង​គូកន​មាន​ចេតនា​បាន​បង្កើត​និង​ប្រឌិត​រឿង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត​ក្នុង​បំណង​យក​ដី​នៅ​តំបន់​នោះ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​ដោយ​បង្គាន់​សាធារណៈមតិ​ជាតិ​និង​អន្តរជាតិ​ដោយ​ធ្វើការ​ចោទប្រកាន់​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​អំពី​ការធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ក៏ដូចជា​ការរំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង​តាមរយៈ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ករណី​ពលរដ្ឋ​បាត់បង់​ដីស្រែ​ចម្ការ​នៅ​ភូមិ​ត្រពាំង​ថ្លុ​ង​ឃុំ​ត្រពាំង​ថ្លុ​ង​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​សូមមេត្តា​កុំ​ជឿ​និង​កុំ​ចែកចាយ​រាល់​ការ​បង្ហោះ​បោកប្រាស់​របស់​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​វាយប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។​

​ដី​នៅ​តំបន់​ដែលមាន​ទីតាំង​ខាងលើ​មុន​ការបោះបង្គោល​និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម​ដែល​បាន​ដាំ​ដុះ​ដំណាំ​កៅស៊ូ​រហូតមកដល់​បច្ចុប្បន្ន​។ អាជ្ញាធរ​កម្ពុជា​ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​មិនបាន​គ្រប់គ្រង​និង​ដាំ​ដុះ​អាស្រ័យ​ផល​នៅលើ​ដី​នៅ​តំបន់​នោះឡើយ​។

​ពាក់ព័ន្ធ​ការ​អា​ថា​មាន​លិខិត​ចេញពី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា​ក្រោយពី​បោះបង្គោល​ព្រំដែន​រួច​នឹង​ឲ្យ​ដី​មក​បងប្អូន​វិញ​នោះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង​នៅ​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ ជាគោលការណ៍​ក្នុងការ​ធ្វើ​ព្រំដែន​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា​នឹង​រក្សាទុក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​គ្រប់គ្រង​អាស្រ័យ​ផល​ទាំងនោះ​ឲ្យ​បន្ត​ការគ្រប់គ្រង​និង​កាន់កាប់​បង្កបង្កើនផល​ដដែល​។ រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍​សង​ដី​ឲ្យ​ពលរដ្ឋ​វិញ​ក្រោយ​ការបោះបង្គោល​ព្រំដែន​ដូច​ការលើកឡើង​របស់​ជនខិលខូច​នោះឡើយ​។​

​លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានលើកឡើង​ថា​​នេះ​ជា​វី​ឌី​អូ​ដែល​ទាហាន​វៀតណាម​ឆ្លង​ព្រំដែន​ចូលមក​កម្ពុជា​ឆ្កាង​ដៃ​ឆ្កាង​ជេី​ង​ដេី​ម្បី​ដេញ​ពលរដ្ឋ​ខ្មែ​រលេី​ទឹកដី​ខ្មែរ ។​

​វី​ឌី​អូ​នេះ​ជា​មូលដ្ឋាន​បង្ហាញ​សាធារណជន​ជុំវិញ ផេ​ក​ផ្លូវការ​របស់​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន មួលបង្កាច់​ដោយ​ចេតនា​ក្នុងការ​បំភ្លៃ​អង្គហេតុ លេី​បេសកកម្ម​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដលយោបល់ ថា​បង្ហាញ​ព័ត៌មាន​ក្លែងក្លាយ ។​

​ជាពិសេស​កាលពី​ម្សិលមិញ​នេះ យេី​ង​មាន​លិខិត​បេសកកម្ម មានកំណត់​ហេតុ មាន​មន្ត្រី​អង្កេត​ការ​របស់​រាជរដ្ឋាភិបាល​២​រូប គឺ​មន្ត្រី​លេខាធិការដ្ឋាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ដែល​បាន​ចូលរួម​សង្កេត​ការ​ផងដែរ ។​

​ករណីនេះ​មិនមែនជា​ករណី​នយោបាយ​នោះទេ តែ​វា​ជា​ករណី​ស្ដីពី​ភាព​អសកម្ម​របស់​មន្ត្រី​មួយចំនួន​ដែល​ឈរ​ជើ​ង​តាម​បន្ទាត់​ព្រំដែន និង​ភាព​អសកម្ម​របស់​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​ព្រម​ដោះស្រាយ​ដីធ្លី​ស្រែចំការ​ឲ្យពលរដ្ឋ​ដេី​ម្បី​អាស្រ័យ​ផល​វិញ ទោះ​បង្គោល​ព្រំដែន​បាន​បោះ​រួច​ចប់សព្វគ្រប់​។​

​រឿង​អី​អាជ្ញាធរ​វៀតណាម មាន​សិទ្ធិ​ឆ្លង​ចូល​ដី​ខ្មែរ​មក​ហាមឃាត់ ចូលមក​ដេញ​ពលរដ្ឋ​ខ្មែរ មិន​ឲ្យធ្វេី​ស្រែ​នៅ​លេី​ដី​ខ្មែរ ? ក្រោយ​ទទួលបាន​ព័ត៌មាន​ខ្ញុំ​បាន​ចុះ​ពិនិត្យ​ភ្លាមៗ​ចំពោះ​បញ្ហា​នេះ​ដោយ​មិន​បង្អង់​យូរ ខណៈដែល​ខ្ញុំ​និង​ក្រុមការងារ​ជំនាញ​កំពុង​ចែក​ម៉ាស់​ចែក​អាកុល​តាម​មូលដ្ឋាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ស្រាប់​។​

​ករណីនេះ​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ខេត្ត ត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះអាងថា​ដី​គាត់​បាន​ធ្វេី​ជា​យូរ​ហេី​យ តែ​ដោយ​មិនទាន់មាន​បន្ទាត់​ព្រំដែន នឹង​ជា​តំបន់ស​ផង ពួកគាត់​មិនអាច​ចូល​ធ្វេី​អី​បានទេ​ដោយ​ទុក​លទ្ធភាព​អោយ​វាស់​ព្រំដែន​ឲ្យ រួចរាល់​សិន ជាពិសេស លោក វ៉ា គឹមហុង បានបញ្ជាក់​ហេី​យ​ថា​នឹង​ផ្ដល់​ដី​អោយ​ពលរដ្ឋ​វិញ​ក្រោយ​កំណត់​បង្គោល​ព្រំដែន​ច្បាស់លាស់ ។ តែ​ឥលូវ​នេះ​បង្គោល​ព្រំដែន​វាស់​ច្បាស់លាស់​ហេី​យ​តែ​អាជ្ញាធរខេត្ត​នៅតែ​មិនទាន់​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគាត់​នៅ​ឡេី​យ ជាពិសេស​ដីស្រែ​ចំការ​រ​បស់​គាត់ គាត់​មិនអាច​ធ្វេី​អ្វី​បានទេ ទោះ​ឈរ​ក៏​ឈរ​ពុំ​បានដែរ ព្រោះ​អាជ្ញាធរ​វៀតណាម ឆ្លង​ចូល​ទឹកដី​ខ្មែរ​ដេញ​ពួកគាត់​តែម្ដង ពេលខ្លះ​អាជ្ញាធរ​ខ្មែរ​បាន​ត្រឹម​ឈរ​មេី​ល​អាជ្ញាធរ​វៀតណាម​ដេញ​ពលរដ្ឋ​ខ្លួន​ដោយ​ពុំមាន​ប្រតិកម្ម​អ្វី​ទាំង​អស់​ដេី​ម្បី​ជា​កិច្ច​ឆ្លេី​យ​តប​ចំពោះ​ភារកិច្ច​ការពារ​តម្លៃ​នៃ​អធិបតេយ្យភាព​របស់ខ្លួន ។​

​ក្រោយ​ចប់​ស្ថានភាព​នៃ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ខ្ញុំ​នឹង​រៀបចំ​របាយការណ៍​ជូន​រដ្ឋាភិបាល​ពិនិត្យ​លេី​ករណីនេះ ។ ព្រោះ​សូម្បី​គោលនយោបាយ​រដ្ឋាភិបាល​ក៏​គាំទ្រ​ពលរដ្ឋ​ឲ្យ រស់​តាម​បន្ទាត់​ព្រំដែន​នឹង​ធ្វេី​ស្រែចំការ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​ដែរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×