Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចុះ​ណែនាំ អប់រំ និង​ឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ផឹកស៊ី​ចាក់ធុងបាស់​បង្ក​សម្លេងរំខាន​អ្នកជិតខាង​

spot_img

​ភ្នំពេញ​៖​បន្ទាប់ពី​ទទួលបាន​ខំ​មិន​របស់​ប្រជាពលរដ្ឋ​ថា​មាន​មនុស្ស​មួយក្រុម​កំពុង​ផឹក​សុី​បង្ក​សម្លេង​រំខាន នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ ដេី​ម្បី​ធ្វេី​ការណែនាំ អប់រំ និង​ឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​បង្ក​សម្លេង​អ្នកជិតខាង ។​

​សងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី 31 ខែមីនា បាន​លើកឡើងថា​​រាល់​ខំ​មិន​ដែលជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​តែងតែ​ត្រូវបាន​ដោះស្រាយ​ជូន​ភ្លាមៗ ទោះជា​ពេលណា​ក៏ដោយ ។​

​នគរបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បន្ថែមថា ​បន្ទាប់ពី​ទទួលបាន​ខំ​មិន​របស់​ប្រជាពលរដ្ឋ​ថា​មាន​មនុស្ស​មួយក្រុម​កំពុង​ផឹក​សុី​បង្ក​សម្លេង​រំខាន នៅ​ចំណុច​ផ្លូវ​លេខ​១៤៣​កែង​២៨៩ ចូល​ផេ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានផ្តល់​ព័ត៌មាន​ទៅ​អធិការ​ខណ្ឌ​បឹង​កេងកង ភ្លាមៗ​នោះ​ដោយមាន​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក​វរសេនីយ៍ទោ សុឹ​ម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ ដេី​ម្បី​ធ្វេី​ការណែនាំ អប់រំ និង​ឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​បង្ក​សម្លេង​អ្នកជិតខាង ។​

​បើតាម​ការលើកឡើងរ​បស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិនមែនជា​ករណី​ទីមួយ​ឬក៏​ជា​ករណី​ចុងក្រោយ​នោះទេ​គឺ​នគរបាល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​ចុះ​អប់រំ​ណែនាំ​និង​បញ្ឈប់​ចំពោះ​ក្រុម​ផឹកស៊ី​ចាក់ធុងបាស​រំខាន​ដល់​អ្នកជិតខាង​កណ្ដាល​យប់ ពីព្រោះថា​ប្រជាពលរដ្ឋ​ធ្វើការ​ហត់នឿយ​ក្នុងពេល​ថ្ងៃ​លុះ​យប់​ឡើង​ត្រូវការ​សម្រាក​ដើម្បី​យក​កម្លាំង​បន្តការងារ​នៅ​ថ្ងៃស្អែក​បន្តទៀត​ប៉ុន្តែ​សម្រាន្ត​មិន​លក់​ដោយសារ​តែមាន​ក្រុម​អាណាធិបតេយ្យ​ផឹកស៊ី​ស្រែក​ឡូឡា​ចាក់ធុងបាស​នៅក្បែរ​ផ្ទះ ទើប​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ណែនាំ​ក្រុម​ផឹកស៊ី​កុំ​ឲ្យ​ប្រព្រឹត្ត​លើក​ក្រោយ​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×