Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាប់​អ្នក​លក់​ទូ​បាញ់​កម្ចាត់​វីរុស​និង​មេរោគ​កូ​រ៉ូ​ណា​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​ជួបប្រទះ​ឬ​ឃើញ​ជន​ណា​កំពុង​លក់​ទូ​បាញ់​កម្ចាត់​វីរុស​និង​មេរោគ​និង​ធុងអាគុយ​សម្លាប់​មេរោគ​សូម​បងប្អូន​ប្រញាប់​ផ្ល​ល់​ព័ត៌មាន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​ក្រសួងសុខាភិបាល ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​

​ក្រសួងសុខាភិបាល​ប្រកាស​បែបនេះ​បន្ទាប់ពី​មាន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ​នៅ​ទូ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​កូ​រ៉ូ​ណា ហើយ​ថា​ការផ្សព្វផ្សាយ​របស់​បណ្ដា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាការ​ភូតកុហក​បោកប្រាស់​និង​បំផ្លើស​​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​។​

​ក្រសួងសុខាភិបាល​ក៏បាន​ចេញប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ការផ្សព្វផ្សាយ​របស់​បណ្ដា​ញ​សង្គម​នោះ​ជាការ​ផ្សព្វផ្សាយ​បំ​ភ្លើ​ស លក់ ទូ​បាញ់​កម្ចាត់​មេរោគ ធុងអាគុយ​សម្រាប់​មេរោគ​មិនមាន​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​។

​ក្រសួងសុខាភិបាល​បានស្នើ​សុំ​ឲ្យ​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក​ទាំងនោះ​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន ហើយ​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដើម្បី​កុំ​ឲ្យ​ជន​ឱកាសនិយម​ទាំងនោះ​បន្ត​​បោកប្រាស់​ប្រជាពលរដ្ឋ​បន្តទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×