Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​ ៣១ មីនា មិនមាន​អ្នក​កើត​ជំងឺ​កូ​វីដ ​១៩ និង​ព្យាបាល​ជា ​២​ ករណី​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី ៣១ ខែមីនា មាន​ករណី​ព្យាបាល​បាន​សះស្បើយ ចំនួន​ពីរ​ករណី គឺ ជនជាតិ​ជាតិខ្មែរ​ឥស្លាម​ម្នាក់​នៅ​ខេត្ត​កែប និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ហើយ​និង​មិនមាន​ករណី​វិជ្ជមាន កូ​វីដ​១៩ ថ្មី នោះទេ​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​ស្ថានភាព​ជំងឺ កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១ ខែមេសា​ឆ្នាំ ២០២០ គឺ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ២៥​នាក់​និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ចំនួន ៨៤ នាក់ និង អ្នក​ដែល​កើតមាន​ជំងឺ​នេះ ត្រូវបាន​រកឃើញ​ទាំងអស់​ចំនួន ១០៩ នាក់​។

​ករណី​ជាសះស្បើយ​ចំនួន ២​នាក់​នៅ​ខេត្ត​កែប បុរស​ជនជាតិ​ខ្មែរឥស្លាម​អាយុ ៣០ ឆ្នាំ​កាន់សាសនា​ឥស្លាម​និង​មាន​ទីលំនៅ​នៅ​ខេត្តកំពត​ដែល​បាន​វិល​ត្រឡប់មក​ទី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បុរស​ជនជាតិ​ម៉ាឡេស៊ី​អាយុ ៦១ ឆ្នាំ​មកពី​ប្រទេស​ម៉ាឡេស៊ី​បានជា​សះស្បើយ ក្រោយ​ទទួលបាន​លទ្ធផល ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ បាន​ចំនួន ២ លើក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​នៅ​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០២០ មិនមាន​ករណី វិជ្ជមាន​វីរុស​ដ៏​​កំណាច​នេះ​ទេ​។ គិត​ចាប់តាំងពី​ខែមករា​រហូតមកដល់​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០២០ បានធ្វើ​ការវិភាគ​វត្ថុ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា សរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៧៦៨​ករណី ៕ ដោយ​៖​កូ​ឡាប​

spot_img
×