Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេធាវី​ម្នាក់ ដែល​បាញ់​បោះ​យ៉ាង​អនាធិបតេយ្យ បណ្តាលឲ្យ​មាន​អ្នករបួ​ស ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ​

spot_img

​ភ្នំពេញ​៖​បន្ទាប់ពី​ត្រូវ​បាន​ជាប់​ឃុំឃាំង​ជាង​កន្លះ​ខែ មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​បាញ់​បោះ​យ៉ាង​អនាធិបតេយ្យ និង​បណ្តាលឲ្យ​មាន​អ្នករបួ​ស នៅ​ក្បែរ​ភូមិគ្រឹះ​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ PJ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨​។​

​លោក​ប្រធាន​ពន្ធនាគារ PJ បានឱ្យដឹងថា “​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ត្រូវបាន​ដោះលែង​ហើយ នៅ​ល្ងាច​ថ្ងៃនេះ បន្ទាប់ពី​លោក​ទទួលបាន​ដីកា​ដោះលែង ពី​សាលា​ឧទ្ធរណ៍​”​។​

​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន រួច​បាន​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទើប​ត្រូវ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដោះលែង​ឱ្យ​នៅ​ក្រៅ​តែ​ម្ដង​។​

​គួរបញ្ជាក់​ថា​៖​លោក អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​យក​ទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថានភាព​ទម្ងន់ទោស​។ បន្ទាប់​ពី​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស បាន​តែ​ប៉ុន្មាន​ថ្ងៃ លោក​មេធាវី ដែល​ធ្លាប់​ធ្វើជា​ក្រឡាបញ្ជី​នៅ​សាលាដំបូង​ផង​នោះ បាន​រត់​ការសុំ​ទៅ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ PJ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ ដែល​មាន​ភាព​ធូ​ស្រាល​ជាង រហូត​បាន​ចេញ​ដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃ​នេះ​តែម្តង​។​
​គួររំលឹកថា​៖​កាល​ពី​វេល​ម៉ោង​១០៖៣០​នាទី​យប់​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ មេធាវី អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៨៣ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​បាញ់បោះ​ចំនួន​២​គ្រាប់ នៅ​ក្បែរ​ភូមិគ្រឹះ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ស្ថិតនៅ​តាម​ផ្លូវ​លេខ​២១១ កែង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​វាល​វ​ល់ ខណ្ឌ​៧​មករា​។​

​ចំណែក​របាយការណ៍រ​បស់​នគរបាល​ខណ្ឌ​៧​មករា បានឲ្យដឹងថា មុន​កើតហេតុ ជនសង្ស័យ​បាន​ចេញពី​ហូប​ការ រួច​ជិះ​រថយន្ត​របស់​ខ្លួន​ម៉ាក Lexus 470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មក​ផឹក​បន្ត​ជាមួយ​មិត្តភក្តិ នៅ​ចំណុច​កើតហេតុ ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ពេល​កំពុង​ផឹកស៊ី​នោះ ស្រាប់តែ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បាន​ទៅយក​កាំភ្លើង​នៅក្នុង​រថយន្ត មក​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា អាយុ​២២​ឆ្នាំ បណ្តាលឲ្យ​រង​របួស​ជើង និង​បាញ់​ឡើង​លើ​មួយ​គ្រាប់​។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​យក​កាំភ្លើង ទៅ​ភ្ជង់​ក្បាល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខុន បញ្ចា​សិទ្ធិ អាយុ​២០​ឆ្នាំ នាំ​ឲ្យ​ភ័យ​ឡើង​ព្រលឹងចុងសក់​។​

​តាម​ប្រភព​អ្នក​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ដំបូង​ឡើ យ​លោក​មេធាវី​បង្ក និង​ជនរងគ្រោះ​ទាំង​២​នាក់​ជា​មនុស្ស​ស្គាល់គ្នា ហើយ​បាន​ញ៉ាំ​ការ​ជាមួយគ្នា នៅ​យប់កើតហេតុ​។ តែ​ពេល​ហូប​ការ​រួច ជនបង្ក​ចេញ​មក​មុន ហើយ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ទៅ​ទទួលទាន​បន្ត នៅ​ហាង​ទារ​ខ្វៃ​នៅ​ជិត​ផ្ទះ​អគ្គស្នងការ​នគរបាល​ជាតិ ស្ថិតនៅ​តាម​ផ្លូវ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់តែ​មាន​ទំនាស់​ក៏​បាញ់​តែ​ម្តង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×