Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ទៅ​ងូតទឹក ប្រទះឃើញ​ព្រះ​កេសបដិមា នៅក្នុង​ប្រឡាយទឹក ​ក្បែរ​ខ្លោងទ្វា​ខ្មោច​អង្គរធំ(វីដេអូ)

spot_img

​សៀមរាប​៖ ដូចដែល​កូន​ខ្មែរ​គ្រប់រូប​បានដឹងហើយថា កម្ពុជា គឺជា​ប្រទេសមួយ​ដែល​សម្បូរ ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ​ស្រស់ៗ​ស្អាត​យ៉ាងច្រើន ហើយក៏​ជា​ប្រទេសមួយ​ដែល​ពិភពលោក​ស្គាល់​តាមរយៈ “​ប្រាសាទអង្គរវត្ត​” ផងដែរ ។

​ប៉ុន្តែ ដោយសារ​ឆ្លងកាត់​សង្គ្រាម និង​ក៏មាន​អាយុកាល​ចាស់​ផង ក្នុងនោះ មាន​ផ្នែក​នៃ​ប្រាង្គ​ប្រាសាទ​មួយចំនួន​បាន​បាក់បែក​ទ្រុឌទ្រោម ។ ជាក់ស្តែង រូបចម្លាក់​ព្រះ​កេសបដិមា​មួយ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ទឹក ស្ថិតនៅ​នៅក្បែរ​ខ្លោងទ្វារ​ខ្មោច​អង្គរធំ និង​បាន​អំពាវនាវ​អាជ្ញាធរ​ចុះមក​យកទៅ​រក្សាទុក​ផង ។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Da Vi Wind បាន​ឲ្យ​ដឹងថា “​សូម​យកទៅ​រក្សាទុក​ពេលនេះ​ផង ខាង​អាជ្ញាធ​ខេត្ត​សៀម​រាម ខ្ញុំ​បាន​រកឃើញ​ក្នុង​ទឹក​ខ្លោងទ្វា​អង្គរធំ 31/3/2020 2:30pm សូមជួយ​ស្សៀ​ផង​ខ្លាច​បាត់បង់​”​។​

​ដោយឡែក នៅមុននេះ​បន្តិច (​ថ្ងៃទី​១ ខែមេសា​) ផេ​ក​ខាងលើ​បាន​បង្ហោះ​បញ្ជាក់​ឲ្យ​ដឹងថា ពេលនេះ​អាជ្ញាធរ​ចុះមក​ដល់ទី​តាំង​រូបចម្លាក់​ព្រះ​កេស​ហើយ ៕ ដោយ​៖ លឹម ហុង​

spot_img
×