Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ប្រកាសថា នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​ខ្លួន នៅ​អំឡុង​ខែ​មីនា ២០១៨

spot_img

​ក្រសួងការបរទេ​សវៀ​ត​ណា​ម ឲ្យដឹងថា គេ​កំពុង​ប្តូរ​យោបល់​ជាមួយ​ភាគី​អាមេរិក អំពី​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ផ្ទុក​យន្តហោះ​ក្នុងឆ្នាំនេះ​។​

​នាវា​ផ្ទុក​យន្តហោះ USS George Washington របស់​អាមេរិក ក្នុង​សន្និសីទ​សារព័ត៌មាន ល្ងាច​ថ្ងៃ​ទី ១៨ ខែ​មករា ថា “​វៀតណាម និង​អាមេរិក​កំពុង​ប្តូរ​យោបល់​ពី​ការ​ដែល​នាវា​ផ្ទុក​យន្តហោះ អាមេរិក មក​ទស្សនកិច្ច​នៅ​កំពង់ផែ​វៀតណាម ក្នុង​ឆ្នាំ ២០១៨​។​

​អ្នកស្រី ហាំង បាន​ឆ្លើយ​សំណួរ​ដែល​ថា នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​នឹង​មក​នៅ​ខែ មីនា ឆ្នាំ ២០១៨​។ តាម​អ្នកនាំពាក្យ​ដដែល​ឲ្យដឹង​បន្ថែមថា ៖ វៀតណាម​អនុវត្ត​គោលនយោបាយ​ឯករាជ្យ​ម្ចាស់ការ ពហុ​វិស័យ ពហុ​ទំនាក់ទំនង តាម​ទិសដៅ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ ស៊ីជម្រៅ​ជាមួយ​ដៃគូ​ទាំងអស់​លើ​មូលដ្ឋាន មាន​ប្រយោជន៍​សងខាង ដើម្បី​សុវត្ថិភាព ស្ថិរភាព និង​អភិវឌ្ឍ​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​។​

​ព័ត៌មាន​ស្តីពី​ការ​ដែល​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​មក​ទស្សនកិច្ច​នៅ​វៀតណាម នៅ​ខែ​មីនា ឆ្នាំ ២០១៨ ត្រូវបាន​អ្នកស្រី Amy Searight, នាយិការ​កម្មវិធី អាស៊ីអាគ្នេយ៍ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ (CSIS) លើកឡើង​ក្នុង​កិច្ចពិភាក្សា​កាលពី​ម្សិលមិញ​នា​ទីក្រុង​ហូជីមិញ​។​

​ក្នុង​សិក្ខាសាលា​ម្សិលមិញ​នេះដែរ អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង​ហូជីមិញ Mary Tarnowka ក៏​បានឲ្យដឹងថា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក James Mattis នឹង​មក​ទស្សនកិច្ច​នៅ​វៀតណាម នា​សប្តាហ៍​ក្រោយ​។​

​កាលពី​ខែ សីហា ២០១៧ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​វៀតណាម​បាន​ឯកភាព​ពី​ដំណើរ​ទស្សនកិច្ច របស់​នាវា​ផ្ទុក​យន្តហោះ​អាមេរិក មក​កាន់​វៀតណាម បំណង​សម្តែង នូវ​ចំណង​ទាក់ទង​កាន់តែ​ត្រូវបាន​កែសម្រួល​រវាង​ប្រទេស​ទាំង​២​។​

​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ដំបូង​រវាង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក តែ​តាំង​ពី​សង្គ្រាម​វៀតណាម​បញ្ចប់​នៅ​ឆ្នាំ ១៩៧៥៕ សូ​យ​ន​

 

spot_img
×