Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចុះ​ពិនិត្យ​ការស្ថាបនា​ស្ដារ​ប្រឡាយ និង​ដាក់លូ​មូល​ភ្លោះ លើ​ប្រឡាយ​ត្រពាំង​ជ្រៃ ដើម្បី​រំដោះ​ការ​ជន់​លិច​នៅ​រដូវវស្សា​

spot_img

​ភ្នំពេញ​៖ ដើម្បី​រំដោះ​ការ​ជន់​លិច​នៅ​រដូវវស្សា ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ប៉ែក​ខាងជើង​ព្រលានយន្តហោះ ចំណុច​ដង​នង្គ័ល នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ការងារ​ជំហាន​ទី​១ នៃ​ការស្ថាបនា​ការងារ​ស្ដារ​ប្រឡាយ និង​ការងារ​ដាក់លូ​មូល​ភ្លោះ លើ​ប្រឡាយ​ត្រពាំង​ជ្រៃ​។​

អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ពិនិត្យ​លើ​ការងារ​ដាក់លូ​ជ្រុង​ភ្លោះ លើ​ប្រឡាយ​ចំការឪឡឹក​។ ការងារ​ដាក់លូ​ជ្រុង​ភ្លោះ ចាប់ពី​ចុង​ប្រឡាយ​ចំការឪឡឹក ដល់​កែង​ផ្លូវ​លេខ​105K​។ ការងារ​ដាក់លូ​ជ្រុង​ភ្លោះ ឆ្លងកាត់​ផ្លូវ​រថភ្លើង​។ ការងារ​ដាក់លូ​មូល​ភ្លោះ ឆ្លងកាត់​បុរី​ឃិត​ឈឿន​។ ការងារ​ចាក់​បេតុង​ឆ្អឹង​ដែក ពីលើ​គន្លង​ដាក់លូ​មូល លូ​ជ្រុង​ភ្លោះ និង​ការជួសជុល​ផ្លូវ​រថភ្លើង​ឡើងវិញ ដែលមាន​ផ្ទៃក្រឡា​សរុប 7.474 ម៉ែត្រការ៉េ ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ជំហាន​ទី​២ ការងារ​ការស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ផ្នែក​ខាងជើង​មហាវិថី​សហព័ន្ធរុស្ស៊ី ដោយ​ចាប់ពី​ប្រឡាយ​ត្រពាំង​ជ្រៃ ប្រឡាយ​ចំការឪឡឹក ប្រឡាយ​តា​បែន ប្រឡាយ​ទួល​សំពៅ និង​ប្រឡាយ​អូ​រអា​គុជ សរុប​ផ្ទៃក្រឡា​13.650​ម៉ែត្រការ៉េ និង​ការងារ​សាងសង់​ស្ពានបេតុង​មួយ ឆ្លងកាត់​ប្រឡាយ​ទួល​សំពៅ ( ស្ពាន​ឱកាស​ខ្ញុំ ) ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​គោក​ឃ្លាង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×