Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​លទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​គ្រប់ ១ លាន​តោន តាម​តម្រូវការ​ទីផ្សារ​របស់​វៀតណាម​

spot_img

​ភ្នំពេញ ​៖​ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​លទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​ប្រមាណ ១០៤.០០០ តោន ហើយ​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម និង​សមាគម​សា្វយចន្ទី​វៀតណាម​នោះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ព្យាយាម​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ និង​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងឡាយ ឲ្យធ្វើ​ការដាំដុះ​ដំណាំ​ស្វាយចន្ទី ដើម្បី​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​គ្រប់ ១ លាន​តោន តាម​តម្រូវការ​ទីផ្សារ​។​

​នៅ​រសៀល ថ្ងៃ​ពុធ​ទី​១៧ ខែ​មករា​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សមាគម​សា្វយចន្ទី​វៀតណាម ស្តីពី ការជំរុញ​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ ក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី វេង សាខុន និង លោក ង្វៀន ដុក​ថាញ់ ប្រធាន​សមាគម​ស្វាយចន្ទី​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ហើយក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក​ហ័ង មិញ ឯកអគ្គរដ្ឋទូ​តរៀត​ណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា អនុស្សារណៈ​យោគយល់​គ្នា​នេះ មាន​គោលបំណង ជំរុញ​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា ការផ្ទេរ​បច្ចេកទេស​ប្រមូល​ផល​និង​ឃ្លាំង​សម្ងួត ជំរុញ​ការវិនិយោគ​។ ការ​ផ្សារភ្ជាប់​រវាង​អ្នក​ដាំ​ទៅនឹង​ទីផ្សារ លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុងន័យ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាកសិករ កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ស​មា​គម​ដែល​បាន​ខិតខំ​ជំរុញ​ឱ្យ​ការរៀបចំ MOU នេះ​បាន​បញ្ចប់​ទាន់ពេលវេលា ដែល​ស​បញ្ជាក់​ពី​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​ទីផ្សារ​ដំណាំ​ស្វាយចន្ទី​របស់​ប្រជា​កសិករ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​លទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​ប្រមាណ ១០៤.០០០ តោន ហើយ​តាមរយៈ​អនុស្សារណៈ​យោគយល់​គ្នា​នា​ពេល​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ព្យាយាម​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ និង​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងឡាយ​ឲ្យធ្វើ​ការដាំដុះ​ដំណាំ​ស្វាយចន្ទី ហើយ​សង្ឃឹមថា​នាពេល​ខាងមុខ​នេះ​កម្ពុជា​នឹង​មាន​លទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​គ្រប់ ១ លាន​តោន តាម​តម្រូវការ​ទីផ្សារ​។​

​លោក ង្វៀន ដុក​ថាញ់ ក្នុងនាម​សមាគម​ស្វាយចន្ទី​រៀត​ណាម និង​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម លោក សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​គាំទ្រ​ដល់​កិច្ចសហការ​ដល់​សមាគម​របស់លោក និង​បាន​បង្ក​បរិយាកាស​វិនិយោគ​របស់​សមាគម​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ និង​កាន់តែ​មាន​ភាពកក់ក្តៅ​។

​លោក​ហ័ង មិញ​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​យកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នក​វិនិយោគទុន​វៀតណាម​នៅ​កម្ពុជា ហើយក៏​បាន​កោតសរសើ​រ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ដែល​បាន​យល់ច្បាស់​ពី​ទុក​លំបាក​របស់​ប្រជា​កសិករ​នៅ​នឹង​ទីវាល​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក បាន​បញ្ជាក់​ជូន​ថា រដ្ឋាភិបាល​វៀតណាម​មា​ន​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​ទៅលើ​សមត្ថភាព​របស់​ស​មាគ​ម​ស្វាយចន្ទី​វៀតណាម និង​បាន​គាំទ្រ​ដល់​ការផ្ទេរ​បច្ចេកទេស និង​ពូជ​ស្វាយចន្ទី​វៀតណាម​មក​កម្ពុជា​ផង​ដែរ​។​

​ជាមូយគ្នានេះ លោក​ឧកញ៉ា ឡេង ឫទ្ធី តំណាង​សមាគម​ស្វាយចន្ទី​វៀតណាម​ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​ថា សមាគម​នឹង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន សេ​វេនអេន​ជី​គ្រុប នៅ​កម្ពុជា ដើម្បី​ធ្វើ​ការដាំ​សាកល្បង​នូវ​ប្រភេទ​ពូជ​ស្វាយចន្ទី​វៀតណាម នៅលើ​ផ្ទៃដី​ប្រមាណ ៧ ហិកតា ដើម្បី​ជា​ការដាំ​បង្ហាញ​ដល់​ប្រជាកសិករ និង​សម្រាប់​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ស្វាយចន្ទី​ផងដែរ​។ លោក​ឧកញ៉ា ក៏​បាន​បង្ហាញ​ពី​ភាព​ជឿជាក់ថា កម្ពុជា​មាន​សមត្ថភាព និង​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការផលិត​ស្វាយចន្ទី​បាន ១ លាន​តោន ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អំណោយផល​ទាំង​ធនធាន​ទឹក និង​ដី​។ ជា​ចុងក្រោយ លោក​ឧកញ៉ា ក៏​សង្ឃឹម​ថា​អនុស្សរណៈ​យោគយល់​គ្នា​នេះ នឹង​ក្លាយទៅជា​ការអនុវត្ត​ពិតប្រាកដ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×