Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ពិសេស​របស់​ចិន ដឹក​សម្ភារ និង​ឧបករណ៍​ពេទ្យ​ប្រឆាំង​វីរុស COVID- 19 ជាង​២​តោន មក​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ នៅ​ច្រក​អន្តរជាតិ​ពោធិ៍ចិនតុង (VIP)
​យន្តហោះ​ពិសេស​ដែល​ដឹក​សម្ភារ និង​ឧបករណ៍​ពេទ្យ​ប្រឆាំង​វីរុស COVID- 19 ជាង​២​តោន ដែលជា​ជំនួយ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន ប្រគល់ជូន​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ដឹក​មក​ប្រទេស​កម្ពុជា​ហើយ ។​ នេះបើតា​មការ​ប្រកា​សព័ត៌​មាន​រប​ស់ស្ថា​នទូ​ត​ចិន​ ប្រចាំ​ក​ម្ពុ​ជា។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​៧​នាក់ បាន​ចាក​ចេញពី​ប្រទេស​ចិន តាម​ជើងយន្តហោះ​ពិសេស មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចែករំលែក​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​។​

​ក្រុមគ្រូពេទ្យ​ចិន​ដែល​មក​កម្ពុជា​នេះ មិនមែន​មក​តែ​មនុស្ស​នោះទេ ពួកគេ​ព្រមទាំង​បាន​នាំមក​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​មកជា​មួយ​ផងដែរ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត គឺ​នៅ​គ្រប់​សម្ភារ​បរិក្ខារ​ពេទ្យ​ចិន​ទាំងអស់ បាន​បំពាក់​ដោយ​ទង់ជាតិ​កម្ពុជា​-​ចិន ជាមួយនឹង​ពាក្យស្លោក​ថា ជួយ​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។​
​ដោយឡែក​នៅ​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ គ្រូពេទ្យ​ឯកទេស​យោធា​ចិន​ចំនួន​៤​នាក់ បាន​មកដល់​កម្ពុជា ដើម្បី​ជួយ​បង្រៀន​ដល់​ក្រុម​ពេទ្យ​យោធា នៃ​កងយោធពល​ខេមរភូមិន្ទ នៅតាម​បណ្តា​កងឯកភាព របស់​កងយោធពល​ខេមរភូមិន្ទ​ថែមទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×