Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ចោរ ១​នាក់ ទៅ​តុលាការ ជំនាញ​ឆក់​ទ្រព្យសម្បត្តិ ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១​ខែមេសា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹងថា ឈ្មោះ អោម ម៉ា​នី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនសង្ស័យ​ជា​ចោរឆក់ ដែល​បានធ្វើ​សកម្មភាព​ជាមួយនឹង​បក្ខពួក​ឈ្មោះ ពេជ្រ​(​រត់គេចខ្លួន​) ឆក់​កាបូប​ពី​ស្រី្ត​ជនរងគ្រោះ ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច មុខ​យាន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ VM ផ្លូវជាតិ​លេខ​៦A ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ បន្ទាប់ពី​ធ្វើការ​សួរចម្លើយ​រួច​។​

​ជនសង្ស័យ ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា រូបគេ រួម​និង​បក្ខពួក គឺ​បានធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ រូបគេ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ 1GX-1904 ដើម្បី​ធ្វើ​សកម្មភាព​ឆក់​សម្ភារ​មានតម្លៃ ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ក៏​ឃើញ​ស្ត្រី​ចំណាស់ កំពុង​ជិះ​ម៉ូតូ និង​មាន​កាបូប​ជាប់​ខ្លួន ឃើញ​ឳ​កាស​ល្អ រូបគេ​បាន​ជិះ​ទៅ​ក្បែរ​ហើយ​ឆក់​តែម្តង តែ​ត្រូវបាន​ជនរងគ្រោះ​ស្រែក​ឆោ​រ​ឡោ​ចោរៗ និង​មាន​ប្រជា​ពល​រដ្ន​ឃើញ​ដេញតាម ដឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​កំពុង​ល្បាត​ឃើញ បាន​ស្ទាក់​ឃាត់ខ្លួន​តែម្តង​។ ចំណែក​បក្ខពួក ឈ្មោះ ពេជ្រ បាន​រត់​គេចខ្លួនបាត់​។ រូបគេ​ប្រាប់​បន្ថែមទៀតថា កន្លងមក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​រយៈពេល ១​ឆ្នាំ​មកហើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×