Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​១​ថ្ងៃៗ ទទួល​ម៉ូយ​រាប់​មិន​ឈ្នះ តែ​ពេលនេះ អ្នករកស៊ី​ផ្លូវភេទ​នៅ​ថៃ​មុខជូរ​គ្រប់គ្នា ទទូច​សុំ​ជា​សំណង ៥​ពាន់​បាត​ដែរ ពី​រដ្ឋាភិបាល ដោយ​សំអាងថា​ក៏​ជា​អ្នក​បញ្ចេញ​ពលកម្ម​…

spot_img

ប្រទេស​ថៃ​៖​អ្នករកស៊ី​ផ្លូវភេទ​ជនជាតិ​ថៃ ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​ប្រហែល ៣០ ម៉ឺន​នាក់ ដែល​ភាគច្រើន​មិនមាន​ការងារ​ធ្វើ ដោយសារ​វិបត្ដិ​វីរុស​កូ​វីដ​-19 នឹងមិន​ទទួលបាន​ការការពារ​ការងារ​ពលកម្ម​ពី​រដ្ឋាភិបាល​ឡើយ​។ ហេតុនេះ មូលនិធិ​ពង្រឹង​អំណាច​ដែលជា​អង្គការ​មួយ​សម្រាប់​សិទ្ធិ​និង​ឱកាស​សម្រាប់​អ្នករកស៊ី​ផ្លូវភេទ​នៅ​ទូទាំងប្រទេស​ថៃ បាន​ផ្ញើលិខិត​មួយ​ទៅ​រដ្ឋាភិបាល​សុំ​ការជួយ​។ ទោះយ៉ាងណា មកទល់ពេលនេះ អង្គការ​នេះ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ ហើយ​តាម​ការប៉ាន់ស្មាន​ចំនួន​អ្នករកស៊ី​ផ្លូវភេទ​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់ ៣០ ម៉ឺន​នាក់​ហើយ​។​

​ដោយសារតែ កូ​វីដ​-19 រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ​កន្លែង​ក​ម្សា ន្ត ដែល​មានន័យថា អ្នករកស៊ី​ផ្លូវភេទ​ជាង ១០០.០០០ នាក់ នៅ​ទូទាំងប្រទេស​ថៃ គ្មាន​ការងារ​ធ្វើ​។ ក្នុងស្ថានភាព​អាសន្ន​នេះ ស្ត្រី​ច្រើន​ដែលជា​ម្តាយ និង​ជា​អ្នករកស៊ី​ចិញ្ចឹម​គ្រួសារ បាន​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ។ ប៉ុន្តែ ទោះយ៉ាងណា ការងារ​នេះ​មិនត្រូវ​បានទទួល​ស្គាល់ ហើយក៏​មិន​ផ្តល់​សំណង ឬ ការគាំទ្រ នោះឡើយ ។​

​អង្គការ​នេះ​បាន​លើកឡើងថា «​ឧទាហរណ៍ ទោះបី​កន្លែង​កម្សាន្ត​ត្រូវបាន​គេ​រាយការណ៍​ថា អាច​រកចំណូលបាន​ប្រហែល ៦,៤ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ហើយ​អ្នករកស៊ី​ផ្លូវភេទ​ជួយ​បង្កើតបាន ៤-១០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក៏ដោយ ក៏​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ត្រូវបាន​ដាក់ទោស​ព្រហ្មទណ្ឌ ហើយ​ត្រូវបាន​ទុកចោល​ការការពារ​ពល​កម្ម និង​សន្តិសុខ​សង្គម​។ ការបិទ​នេះ គឺ​ពិតជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​បច្ចុប្បន្ន​គ្មាន​ប្រាក់ចំណូល​អ្វី​ទាំងអស់​» ។​

Mai Janta តំណាង​សហគមន៍​អ្នករកស៊ី​ផ្លូវភេទ​នៅ​ឈៀង​ម៉ៃ ដែល​ធ្វើការ​នៅ​មូលនិធិ​ពង្រឹង​អំណាច បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​ជាម​នុស្ស​ទី​១ ដែល​រង​ផលប៉ះពាល់ នៅពេល​រដ្ឋាភិបាល​ប្រកាស​បិទ​កន្លែង​កម្សាន្ត​ទាំងអស់​។​

​តំណាង​រូបនេះ​បាន​ត្អូញត្អែរថា «​នៅពេល​ហាង​ម៉ាស្សា កន្លែង​ងូតទឹក បារ និង​ខារ៉ាអូខេ ត្រូវបាន​បិទ យើងទាំងអស់គ្នា​បាន​យល់ព្រម និង​គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​ប្រភេទ​ការងារ​របស់​យើង មានន័យថា​យើង​គ្មាន​ឱកាស​ទទួលបាន​ប្រាក់ចំណូល​ក្នុងអំឡុង​ពេលនេះ​ទេ​។ រដ្ឋាភិបាល​ក៏​មិនបាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការជួយ​អ្វី​ទាំងអស់​។ ឥឡូវនេះ​យើង​អាច​តាមដាន​ស្ថានការណ៍​បាន ហើយ​ពិនិត្យមើល​ស្ត្រី​ដែល​យើង​ស្គាល់​ដែលជា​សមាជិក​របស់​យើង ៣.០៩១ នាក់​នៅ​ទូទាំង​ឈៀង​ម៉ៃ​។

​ផ្ទុយទៅវិញ រដ្ឋាភិបាល​បែរជា​ផ្តោតលើ​ការចាប់ខ្លួន និង​អនុវត្ត មិនដែល​គាំទ្រ​ឡើយ​។ ច្បាប់​ការងារ​មិនដែល​ការពារ​ស្ត្រី​ទាំងនេះ​ទេ ទោះបី​យើង​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​ក៏ដោយ​។ មាន​ស្ត្រី​ខ្លះ​ដែល​ស្ថិតនៅក្រោម​របប​សន្តិសុខ​សង្គម​។ អ្នក​ដែល​ធ្វើការ​ឲ្យ អាជីវកម្ម​ធំៗ ដែលមាន​ម៉ោង​ធ្វើការ​ត្រឹមត្រូវ​ដូចជា​ស្រា​បៀរ​នារី​ខារ៉ាអូខេ​ជាដើម​។ ប៉ុន្តែ​អ្នកធ្វើការ​ក្រៅ​ម៉ោង និង​ស្ត្រី​ដែល​ធ្វើការ​នៅក្នុង​រង្គសាល​ត្រូវបាន​ទុកចោល​»​។​

​សំណង​ចំនួន ៥.០០០ បាត​របស់​រដ្ឋាភិបាល​ដែល​នៅតែ​មិនទាន់​ចេញ​ជា​ផ្លែផ្កា ហើយ​មិនមាន​រយៈពេល​រាប់​ខែ គឺ​អនុវត្ត​ចំពោះតែ​ស្ត្រី​មួយចំនួន​ប៉ុណ្ណោះ ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក ឬ​ជា​កុលសម្ព័ន្ធ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ថៃ​៕

​ប្រែ​សម្រួល​៖ លឹម ហុង ( ប្រភព​៖ Chiang Rai Times | Chiang Mai Citynews)​

spot_img
×