Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​រំដោះប្រជាជន​ចិន មក​ធ្វើ​សមយុទ្ធ​នាគ​មាស​២០២០ ធ្វើ​មាតុភូមិនិវត្តន៍ វិលត្រឡប់​មាតុប្រទេស​វិញ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ចូលរួម​ធ្វើ លំ​ហាត់​សមយុទ្ធ​យោធា​ជាមួយនឹង​កងយោធពល​ខេមរភូមិន្ទ កងទ័ព​រំដោះប្រជាជន​ចិន ចំនួន ២៦៥​នាក់ បាន​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍​វិលត្រឡប់​មាតុប្រទេស​វិញ នា​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០២​នេះ តាម​ជើងយន្តហោះ​ពិសេស នៃ​កងទ័ពអាកាស​រំដោះប្រជាជន​ចិន​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

លំ​ហាត់​សមយុទ្ធ​យោធា នៃ​ប្រទេស​ទាំងពីរ បានរៀបចំ​ធ្វើឡើង​នៅ​រៀងរាល់​១​ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ នៃ​ការធ្វើ​លំ​ហាត់​រួមគ្នា លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះ​ម​ហ​ន្នរាយ ការប្រឆាំង​ភារ​វក​ម្ម ការរក្សា​សន្តិភាព ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង​គ្រប់​ប្រភេទ​ទ័ព ស្រម​តាម​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ ដែលមាន​ឈ្មោះថា​៖ (​សមយុទ្ធ​នាគ​មាស​២០២០) លើ​ប្រធានបទ​៖ (​រួមគ្នា​ប្រឆាំង​ភារ​វក​ម្ម និង​ការងារ​មនុស្សធម៌​) បានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន​សមយុទ្ធ​របស់ខ្លួន ប្រកបដោយ​លទ្ធផល​ជោគជ័យ នៅលើ​ទីលាន​បាញ់​គ្រាប់​ពិត តេ​ជោ​សែន ជុំ​គិរី នៃ​សាលា​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត របស់​កងពល​តូ​ចលេ​ខ​៧០ ស្ថិតក្នុង​ភូមិសាស្ត្រ តំបន់​វាល​ចំបក់ ប្រជុំជួរ​ភ្នំ​ព្រះ ក្នុងភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ​។​

លំ​ហាត់​នេះ​បាន​បញ្ចប់ទៅ​ប្រកបដោយ​ជោគជ័យ ដោយមាន​វត្តមាន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្តម វ៉ាង វិ​ន ធៀន (WANG WEN TIAN) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី និង​ធ្វើជា​សក្ខីភាព ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០​នេះ​។​

​បើតាម​សេចក្តីរាយការណ៍​របស់ ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន សុ​ក្រិ​ត្យ​វិទ្យា នាយ​លេខាធិការដ្ឋាន​សេនាធិការ​ចម្រុះ និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​សមយុទ្ធ​នាគ​មាស​២០២០ ភាគី​កម្ពុជា និង​លោក​វរសេនីយ៍ឯក​ពិសេស ចាង ធី រិ​ន (Zhang Ti Ren) ប្រធាន​ក្រុមការងារ​ដឹកនាំ​សមយុទ្ធ​នាគ​មាស ២០២០ ភាគី​កងទ័ព​រំដោះប្រជាជន​ចិន បាន​គូសបញ្ជាក់ថាៈ​៖ សមយុទ្ធ​នាគ​មាស​២០២០ ដែល​បើក​ប្រតិបត្តិការ​រយៈពេល ១៥​ថ្ងៃ​កន្លងមកនេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៥ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា​-​ចិន សរុប​ជាង ៣​ពាន់​នាក់ អមដោយ​អាវុធយុទ្ធភណ្ឌ​ធុន​ធ្ងន់ រថក្រោះ រថពាសដែក ឧ​ទ្ថ​ម្ភា​គ​ចក្រ រួម​ជាមួយនឹង​កាំភ្លើង​ស្វ័យប្រវត្តិ ឧបករណ៍​សម្រាប់​ស៊ើបការណ៍​, ឧបករណ៍​សម្រាប់​ដោះមីន និង​ឧបករណ៍​សម្រាប់​បន្សាប​សារធាតុ​គីមី​ជាច្រើន​ទៀត​។ អ្វី​ជាការ​កត់សម្គាល់ សមយុទ្ធ​កម្ពុជា​-​ចិន ឆ្នាំ​២០២០​នេះ បានធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​បណ្ដា​ឆ្នាំមុនៗ ក្រោម​ប្រធានបទ “​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង ការងារ​មនុស្សធម៌​”​។​

​លំ​ហាត់​សមយុទ្ធ​នេះ​មាស​២០២០ គឺជា​លំ​ហាត់​មួយ ដែល​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បាន​បន្សល់ទុក​នូវ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព រវាង​ប្រទេស​ទាំងពីរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងពីរ​ដោយសារ​ការរៀបចំ​សមយុទ្ធ​នេះ ស្រប​ពេលដែល​បណ្ដា​ប្រទេស​ទាំងអស់ នៅលើ​សាកលលោក​និយាយ​ជារួម និង​និយាយ​ដោយឡែក ប្រទេស​កម្ពុជា​ចិន បាននិងកំពុង​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម ជាមួយ​ការរីក​រាលដាល នៃ​ជំងឺ​ផ្លូវដង្ហើម Covid-19 ដ៏​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ទោះជា​មានការ​លំបាក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​យើង​ទាំងពីរ​ជំនះ​គ្រប់​ឧបសគ្គ បានរួម​ចិត្ត​តែមួយ កៀក​ស្មា​គ្នា និង​ធ្វើ​ជាមួយគ្នា​គ្រប់ការ​លំបាក រៀបចំ​សមយុទ្ធ​នេះ​សម្រេចបាន​ជោគជ័យ តាម​ផែនការ​គ្រោងទុក ៕​ដោយ​៖​កូ​ឡាប​

spot_img
×