Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ ៣៤ ​នាក់ ដែលមាន​រោគសញ្ញា​វិជ្ជមាន​កូ​វីដ​១៩ មាន​ស្ថាន​ភាពល្អ​ដែល​អាចជា​សះស្បើយ​ឆាប់ៗ​នេះ​

spot_img

​ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ បានប្រកាសថា អ្នកជំងឺ​ទាំង ៣៤​នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ នោះ មកដល់​ថ្ងៃនេះ មាន​ស្ថាន​ភាពល្អ មិនមាន​ការវិវឌ្ឍ​អាក្រក់​ណាមួយ​នោះទេ ។

​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ សូមបញ្ជាក់ថា អ្នកជំងឺ​ទាំង​៣៤​នាក់ ក្នុងនោះ​មាន ខ្មែរ ២​នាក់ និង​បារាំង ៣២​នាក់ ។​

​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា តាម​បច្ចេកទេស​គ្រូពេទ្យ និង​យក​សំណាក ទៅកាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ ជា​បន្តបន្ទាប់​ទៀត រហូតដល់​លទ្ធផល អវិជ្ជមាន​មេរោគ ទើប​បញ្ចប់​ការព្យាបាល​ហើយ​អនុញ្ញាត ឲ្យ​ត្រឡប់ទៅផ្ទះ និង​ប្រទេស​កំណើត​វិញ​។​

​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាល​គ្រប់ផ្នែក​នៅតែ​បន្ត​ចុះ​ឃោសនា អប់រំ​ពលរដ្ឋ មហាជន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន តាម​វិធី​ការពារ​ដែល​ក្រសួងសុខាភិបាល​ណែនាំ ដើម្បី​រួមគ្នា​លែង​ឲ្យ​មាន​ឆ្លង និង​យកឈ្នះ​ជំងឺ​នេះ​ឲ្យ​បាន ។​

​សូមបញ្ជាក់ថា សុខភាព​អ្នកជំងឺ​កូ​វីដ​១៩​ទាំង​៣៤​នាក់ (​ខ្មែរ​២​នាក់ បារាំង​៣២​នាក់​)​ដែល​ដាក់​ព្យាបាល​ក្នុង​ទី​សុវត្ថិភាព ចាប់ពី​ថ្ងៃទី​២១​ខែមីនា​២០២០​មក មាន​ស្ថាន​ភាពល្អ ដែល​អាច​បញ្ជាក់ថា​នឹង​វិវត្តន៍​ទៅរក​ការ​ជាសះស្បើយ​ជា​បណ្តើរៗ​។

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ លោកស្រី​លឹម សា​មាន បាន​ប្រាប់ថា គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​១​មេសា​២០២០​នេះ ក្នុង​ខេត្ត​ព្រះសីហនុ មិនមាន​អ្នក​ឆ្លង​ជំងឺ​នេះ​ថ្មី​ទេ ហើយ​ចំពោះ​អ្នកជំងឺ​ទាំង​៣៤​រូប ដែល​កំពុង​ព្យាបាល នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​១២​ថ្ងៃ​កន្លងមកនេះ មិនមាន​ពលរដ្ឋ​រស់​នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​ព្រះសីហនុ​ឡើយ គឺជា​អ្នកដំណើរ​ទេសចរណ៍​ទាំងអស់​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×