Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​អភិបាលខេត្ត​ស្រះកែវ បើក​ច្រកព្រំដែន សម្រួលការ​នាំចេញ​ដំណាំ​កសិផល និង​រួម​សហការគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩

spot_img

​បន្ទាយមានជ័យ​៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ប្រតិភូ​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងភូមិ​សាស្ត្រ​ខេត្ត និង​បន្ទាត់​ព្រំដែន​កម្ពុជា​~​ថៃ ជួបប្រជុំ​ពិភាក្សា ដោះស្រាយ​ការងារ​បន្ទាន់​មួយចំនួន ជាមួយ​អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ឯកឧត្តម វ​រ៉ា​ផាន់ សុ​វា​ណុន Mr.WORAPHAN SUWANNUS នៅ​ស្នាក់ការ​គយ​ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្លង​ឡឹ​ក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​កិច្ចប្រជុំ​ពិភាក្សា​នោះ ក្នុង​គោលបំណង ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ រវាង​ប្រទេស​ទាំងពីរ ដែល​ចេញ​-​ចូល មិនទាន់​តាម​កាលបរិច្ឆេទ នៃ​ការបិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក និង​ការនាំចេញ​ដំណាំ​កសិផល របស់​ប្រជាពលរដ្ឋ ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង ដោយមាន​ការចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​, វរសេនីយ៍ ប្រធាន​-​អនុប្រធាន​មន្ទីរ​, អង្គភាព​ពាក់ព័ន្ធ​មួយចំនួន រីឯ​ភាគី​ថៃ​ដឹកនាំ​ដោយ ឯកឧត្តម វ៉ន​ផាន់ សុវណ្ណ​នុស អភិ​បាស​ខេត្ត​ស្រះកែវ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​ជាគោលការណ៍​រួម​ទៅ ២​ចំណុច ដល់​ឯកឧត្តម​អភិបាលខេត្ត​ស្រះកែវ : ១.​ស្នើសុំ​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​រាល់ថ្ងៃ សូម​មាន​កិច្ចសហការ និង​កំណត់​យក​ទីតាំង​ច្រក ណាមួយ​សមរម្យ ដូចជា​ច្រក​បឹង​ត្រកួន ជាអាទ៍ ដើម្បី​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ ការពារ​ជំងឺ​កូ​វីត​១៩ តែ​កន្លងមក​បញ្ជូនមក​តែ​តាម​ច្រករបៀង ចំការ​គរ ។ ២.​ស្នើ​ឲ្យ​មាន​ការជួយ​សម្រួលការ​ចេញចូល​ដឹក​ដំឡូង​មីរ​បស់​ប្រជាកសិករ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ ដូចជា នៅ​ច្រក​បឹង​ត្រកួន ច្រក​ម៉ាឡៃ និង​ច្រក​ប៉ោយប៉ែត ជាដើម​។​

​ក្រោយពី​ការជជែក​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​រវាង ភាគី​ទាំងពីរ តាម​សំណើសុំ​របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​សហការ សម្របសម្រួល​ជួយ​ដល់​ពលករ​ខ្មែរ និង​ដើម្បី​រួម​សហការគ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩ ។​

​ឯកឧត្តម វ​រ៉ា​ផាន់ សុ​វា​ណុន Mr.WORAPHAN SUWANNUS អភិបាលខេត្ត​ស្រះកែវ និង​កងកម្លាំង​បូ​ពា៍​ថៃ បាន​ឯកភាព​ជាគោលការណ៍​រួម​: ១.​កំណត់​យក​ទីតាំង​ច្រក​អូរ​បី​ជាន់ គោក​ធ្យូង ជា​កន្លែង​តែមួយគត់​ដើម្បី​សម្របសម្រួល​ដល់​ពលក​រ ដែល​អាជ្ញាធរ​បញ្ជូនមក​ដើម្បី​ងាយស្រួល​ទាំង​ខាង​ថៃ និង​កម្ពុជា ដើម្បី​រួមគ្នា​ពិនិត្យ​សុខភាព មុន​អនុញ្ញាត​ឲ្យ​ចេញ ។ ជាមួយ​នោះ បន្ត​សហការ​ទប់ស្កាត់​ការ​លួច​ចេញ​តាម​ច្រករបៀង​ផ្សេងទៀត​។ ២.​តាម​សំណើសុំ​របស់ ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ សម្រួល​ចេញ​ដំ​ឡូ​វ​មី ទំនិញ ចេញ​តាម​ច្រក​តំបន់​ផ្លូវការ​ណាមួយ​នោះ រដ្ឋបាលខេត្ត​ស្រះកែវ​នឹងធ្វើ​របាយការណ៍ សុំ​គោលការណ៍​ក្រសួងពាណិជ្ជកម្ម​ថៃ ដើម្បី​សម្រួល​ជូន និង​ផ្តល់ដំណឹង​ជម្រាបជូន​តាម​ក្រោយ​។​

​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា លើ​ការប្រើប្រាស់​ច្រក​អូរ​បី​ជាន់ សម្រាប់​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×