Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​បដិមា​សីសៈ​ចំនួន ​២​ ត្រូវបាន​លើក​ចេញពី​ប្រឡាយទឹក​នៅ​ខ្លោងទ្វារ​ខ្មោច​

spot_img

​សៀមរាប​៖ ព្រះ​បដិមា​សីសៈ​ចំនួន​២ មាន​ទេវតា​ចំនួន​១ អសុរា​(​យក្ស​)​ចំនួន​១ ដែលជា​ចម្លាក់​ទាញព្រ័ត្រ​នៅ​ខ្លោងទ្វារ​ខ្មោច ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ និង​នគរបាល​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នាំគ្នា​ស្រង់​យក​ចេញពី​ប្រឡាយទឹក​នៅ​ខាងកើត​ខ្លោងទ្វារ​ខ្មោច នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០​។​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ជំនាញ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ឱ្យដឹងថា លក្ខណៈ​នៃ​ព្រះ​បដិមា​សីសៈ​ទេវតា​ដែល​បាន​ប្រទះឃើញ​មាន​៤​បំណែក គឺ​ព្រះ​សីសៈ​ទាំងមូល​ដាច់​ត្រឹម​មាត់ ហើយ​ខូចខាត​ផ្នួងសក់ បំណែក​ច្រមុះ​របេះ​ពី​ខ្ទង់ និង​បំណែក​ទងត្រចៀក​ឆ្វេង​ស្តាំ​។ ចំណែក​អសុរា​វិញ​មានតែ​ផ្នែក​ខាងក្រោយ​ជាមួយ​ក្បាច់លម្អ​សក់ និង​ពុំមាន​ព្រះ​ភក្ត្រ​ទេ​។​

​ការប្រទះឃើញ​ព្រះ​បដិមា​សីសៈ​ទាំង​២​នៅក្នុង​ប្រឡាយទឹក មិនមែនជា​រឿង​ចៃដន្យ​នោះទេ បើតាម​ការបញ្ជា​ក់រប​ស់លោក សុ​ម៉ា​ឡា ព្រោះ​វា​បណ្តាលមកពី​រចនាសម្ព័ន្ធ​ទូទៅ​នៃ​សំណង់​ចម្លាក់​ទាញព្រ័ត្រ​នោះបាន​ខូចខាត​ដោយសារ​អាយុកាល​នៃ​សំណង់ កត្តា​ធម្មជាតិ និង​សង្គ្រាម ទើប​ធ្វើឱ្យ​ចម្លាក់​ទាំងនោះ​ធ្លាក់​ចូលក្នុង​ទឹក ខ្លះ​កប់​ក្នុង​ដី ខ្លះ​នៅលើ​ដី​ជាច្រើន​ទៀត​។​

​ក្រោយ​ធ្វើការ​ប្រគល់​ទទួល​ហើយ ព្រះ​បដិមា​សីសៈ​ទាំង​២​នេះ ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ ហើយនឹង​ធ្វើការ​ជួសជុល មុននឹង​ប្រគល់​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×