Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​ដ៏​សម្ងាត់​របស់ Kim Jong-Un

spot_img

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un បាន​ប្រើប្រាស់​នូវ​ផ្លូវ​រូង​ក្រោម​ដី​ដ៏​សម្ងាត់ ដើម្បី​ត្រួតពិនិត្យ​នុយក្លេអ៊ែ​រ ប៉ុន្តែ​យ៉ាងនេះក្តី វា​ពុំ​អាច​រំលង​ផុត “​កែវភ្នែក​” របស់​ម៉ាស៊ីន​ស្កែន​របស់​ផ្កាយរ​ណបដែរ​។​

​កូរ៉េខាងជើង មាន​រូង​សម្ងាត់​ក្រោម​ដី​ច្រើន​ឆ្នាំ​មកហើយ​។ រូបភាព​ផ្កាយរណប បាន​តាមដាន​ឃើញ​នូវ​ចលនា​នៅ​តំបន់​មាន​ផ្លូវ​រូង​ក្រោម​ដី​ទាំងនេះ​។ ផ្លូវ​រូង​សម្ងាត់​ក្រោម​ដី​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​បម្រើ​ឲ្យ​ខណៈ​ពេល​ផ្ទុះ​សង្គ្រាម ហើយ​ក៏​ត្រូវបាន​ប្រើ​សម្រាប់​ការសាកល្បង​នុយក្លេអ៊ែរ​។ នេះ​គឺជា​អ្វីៗ​ដែល​គេ​បានដឹង​ពី​មូលហេតុ​នាំឲ្យ​មាន​ផ្លូវ​រូង​ក្រោម​ដី​នេះ ហើយ​អ្វីៗ​ដែល​គេ​បាន​ប្រើប្រាស់​វា ហើយ​ការធ្វើ​បែបណា​ដើម្បី​ផ្សាភ្ជាប់​វា​ជាមួយ​មហិច្ឆិតា​សង្គ្រាម​នុយក្លេអ៊ែ​ររបស់​ប្រទេស​នេះ​។​

​វា​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​។ តាំងពី​ឆ្នាំ ១៩៧៤ គេ​បានដឹង​ពី​វត្តមាន​របស់​វា​រួច​ស្រេច​ហើយ ខណៈពេល​ដែល​កងទ័ព​កូរ៉េខាងត្បូង​បាន​ដឹង​ពី “​បាតុភូត​” ចំហាយ​ទឹក​ជ្រាប​ចេញមក​ពី​ផ្ទៃដី​។ ប៉ុន្មាន​ខែ​ក្រោយ​រឿងនេះ ផ្លូវ​រូង​ក្រោម​ដី​ទី​២ ក៏​ត្រូវ​គេ​រកឃើញ​។ ៤​ឆ្នាំក្រោយ ផ្លូវ​រូង​ទី​៣ ក៏​ត្រូវបាន​រក​ឃើញ​ដែរ (​តាមរយៈ​ព័ត៌មាន​ពី​អ្នក​រត់​ភៀសខ្លួន​)​។ ផ្លូវ​រូង​ក្រោម​ដី​នេះ មាន​ប្រវែង ១៦៣៥​ម៉ែត្រ ជម្រៅ ៧៣​ម៉ែត្រ ហើយ​ចំណាយពេល​សាងសង់ ៦​ឆ្នាំ​។ បច្ចុប្បន្ន​វា​ត្រូវ​បាន​រាំងខ្ទប់​ដោយ​ជញ្ជាំង​បេតុង​៣​។​

​ផ្លូវ​រូង​ក្រោម​ដី​មួយទៀត ត្រូវបាន​រកឃើញ ស្ថិតនៅ​ចម្ងាយ​ពី​សេ​អ៊ូ​ល 32 miles ហើយ​គ្រា​នោះ​ឯង កូរ៉េខាងត្បូង​ព្រួយបារម្ភ​ថា នឹង​មាន​ហេតុការណ៍​ធំ​កើតមានឡើង​។​

​ប្រភព​ជាច្រើន​អះអាងថា ផ្លូវ​ក្រោម​ដី​ទាំងនេះ ត្រូវបាន​សាងសង់​ឡើង ដើម្បី​វាយលុក​ចូល​កូរ៉េខាងត្បូង​។ រហូតដល់​ឆ្នាំ ២០១០ តាម News.com.au រាយការណ៍​ឲ្យដឹងថា មាន​ផ្លូវ​ក្រោម​ដី​ច្រើន ត្រូវបាន​គេ​រកឃើញ​។ ក្នុង​នោះ​ផ្លូវ​ខ្លះ​អាច​ចល័ត​ស្បៀង និង​កងទ័ព រាប់លាន​នាក់​ចូល​មក​វាយ​សង្គ្រប់​កូរ៉េខាងត្បូង​។​

​ឧត្តមសេនីយ៍​កូរ៉េខងត្បូង​ចូលនិវត្តន៍​ម្នាក់ បាន​ប្រាប់ថា ៖​មាន​ផ្លូវ​រូង​ក្រោម​ដី​ដល់​ទៅ ៨៤​ឯណោះ ក្នុងនោះ​មាន​ផ្លូវ​រូង ១៦ សំដៅ​មក​តំបន់​គ្មាន​យោធា ដោយ​ទម្លុះ​ក្រោម​ភ្នំ​៕ ចន្ទ្រា​

spot_img
×