Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល់កុល​ក្លែងក្លាយ​ចំនួន ៣០០០ លីត្រ ត្រូវ​បង្ក្រាប​និង​ដកហូត ពី​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស​លក់​របស់​ក្លែងបន្លំ​

spot_img

​ភ្នំពេញ​៖ ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស ដាក់លក់​អាល់កុល​និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ កេង​យក​ផល ចំណេញ​ហួសហេតុ​មិន​គិតពី​ផលប៉ះពាល់ ដល់​អ្នកប្រើប្រាស់ ស្របពេល ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុង​ជួបប្រទះ​គ្រោះ​នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19 នៅ​ថ្ងៃ​ពុធ ទី​១ ខែមេសា ឆ្នាំ​២០២០ នេះ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយបាន​សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ចាប់​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) នៅតាម​បណ្តោយ​វិថី​សម្តេច​តេ​ជោ​ហ៊ុនសែន (៦០​ម៉ែត្រ​) បាន​ចំនួន ១០០​ប៊ីដុង ស្មើនឹង ៣០០០ លីត្រ ។ ប្រតិបត្តិការ​នេះ ដោយ​ទទួល បានការ​ណែនាំ​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ។​

​សូម​ជម្រាប​ផងដែរ​ថា អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក្នុង​យុទ្ធនា​ការបង្ក្រាប អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) រហូតមក​ថ្ងៃនេះ​បាន​ចំនួន ៤៧៧៦ លីត្រ នឹង​តាម​ការបញ្ជាក់​របស់​នា​យក​ដ្ឋា​ន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មេ​តា​ណុល ជា​សារធាតុពុល នឹងមិន​អាច​យកទៅ​ប្រើ​សម្រាប់​លាងដៃ​សម្លាប់​មេរោគ​បានទេ និង​ធ្វើឱ្យប៉ះពាល់​សុខភាព​អ្ន​ល​ប្រើប្រាស់​ថែម​ទៀតផង​។

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សូម​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​អាជីវក​រទាំង​អស់ មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការប្រកប​អាជីវកម្ម​ដោយ​ការទទួលខុសត្រូវ ចៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​អ្នកប្រើប្រាស់ ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូម​ណែនាំ​ដល់​អាជីវករ​លក់ដុំ និង​លក់រាយ​ទាំងអស់ នៅពេល​ទទួល​ទំនិញ​យកមក​លក់​បន្ត សូម​សួររក​ឯកសារ​នៃ​ការទិញ​លក់ ដូចជា​វិក្កយបត្រ​ជាដើម ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​តាមរក​អ្នក​ផ្គត់​ផ្គង​ផលិតផល​ទាំងនោះ (Trace back)៕​ដោយ​៖​កូ​ឡាប​

spot_img
×