Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ចិន ២​នាក់ ទៅ​តុលាការ លក់ និង​ចែកចាយ ឧបករណ៍​តេស្តរ​កវី​រុស​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​បញ្ជូន​ជនជាតិ​ចិន ២​នាក់ ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ក្នុងករណី​លក់ និង​ចែកចាយ​ឧបករណ៍​តេស្តរ​កវី​រុស​កូ​វីដ​១៩ ដែល​ក្រសួងសុខាភិបាល ហាមឃាត់ និង​ប្រកាសថា​ជាការ​ខុសច្បាប់​។

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១០​និង​៥០​នាទី ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការសហការ​ជាមួយ​នាយកដ្ឋាន​ចារកម្ម បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ នៅខាងមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅពេលដែល​កំពុងតែ​ចុះ​លក់ និង​ចែកចាយ ផលិតផល​ហាមឃាត់ មានឈ្មោះ ជី​ង ហាយ​ឈឹង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២៧Eo ផ្លូវ​២៨០ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​ឈ្មោះ ឈិន អ៊ីង​ហ្វា​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ។

​សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់ថា វត្ថុតាង​រឹបអូស​បាន រួមមាន ផលិតផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ (COVID 19) ចំនួន​១៣​ប្រអប់​ធំ ស្មើនឹង​ចំនួន ២៦០​ប្រអប់​តូច ៕​ដោយ​៖​កូ​ឡាប​

spot_img
×