Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន​ព្រូ​ដិ​នស​ល​ ទទួលបាន​អត្ថប្រយោជន៍​ការពារ​បន្ថែម ដោយ​មិនចាំបាច់​បង់​បុព្វលាភ​បន្ថែម​

spot_img

ភ្នំពេញ (១២ មីនា​) – ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​នឹង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម ដល់​អតិថិជន​របស់​ខ្លួន​ក្នុងករណី​អកុសល បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី ឬ កូ​វីដ ១៩ ដែលជា​ប្រភេទ​ជំងឺ ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នៅក្នុង​ខែមករា ហើយ​ឥឡូវនេះ​បាន​កំពុង​រីក​រាលដាល​ពាស​ពេញ​ពិភពលោក​។​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ផ្តល់ជូន​អត្ថប្រយោជន៍​ចំនួន ២០០០ ដុល្លារ បន្ថែម​លើ​កញ្ចប់​បណ្ណ​សន្យា​រ៉ាប់រង​ដែល​អតិថិជន​មាន​ស្រាប់ ក្នុងករណី​គ្រោះ​អកុសល ដែល​អ្នក​ត្រូវបាន​ធានារ៉ាប់រង​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វីដ ១៩ នៅត្រឹម ឬ​មុន​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២០​។ អត្ថប្រយោជន៍​បន្ថែម​នេះ នឹង​ផ្តល់ជូន​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ទាំងអស់ ទាំង​អតិថិជន​ចាស់ និង​ថ្មី ដែល​បណ្ណ​សន្យា​រ៉ាប់រង​របស់​ពួកគាត់​នៅមាន​សុពលភាព​។ ការផ្តល់ជូន​នេះ គឺ​មិន​តម្រូវឱ្យ​អតិថិជន​បង់ថ្លៃ​បុព្វលាភ​រ៉ាប់រង​បន្ថែម​ឡើយ​។

​ការផ្ដល់​នូវ​អត្ថប្រយោជន៍​បន្ថែម​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ការការពារ​សុខុមាលភាព ជូន​ពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បាន​នាំមុខគេ​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​សុខភាព​សាធារណៈ ដែល​បណ្តាលមកពី​ជំងឺ កូ​វីដ ១៩ នេះ នៅក្នុង​ទីផ្សារ​អាស៊ី​របស់ខ្លួន តាមរយៈ​ការផ្តល់​អត្ថប្រយោជន៍​ប​ន្ថែ​ម​ជាច្រើន​ដល់​អតិថិជន​របស់ខ្លួន ដូចជា​នៅក្នុង​ប្រទេស​ចិន ទីក្រុង​ហុងកុង ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស ម៉ាឡេស៊ី ប្រទេស​ហ្វីលីពីន ប្រទេស​សឹង្ហ​បូរី ព្រះរាជាណាចក្រ​ថៃ កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម​។​

​លោក ហ៊​ង វុទ្ធី នាយក​ផ្នែក​អតិថិជន និង​ទីផ្សារ​របស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មានប្រសាសន៍ថា​៖ “​គោលជំហរ​ចម្បង​របស់ ព្រូ​ដិ​នស​ល គឺ​តែងតែ​ការពារ និង​ធ្វើឱ្យ​សុខុមាលភាព​របស់​គ្រួសារ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ប្រសើរឡើង​។ យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់នូវ​អត្ថប្រយោជន៍​បន្ថែម​ទាំងនេះ​ដល់​អតិថិជន​ដែលមាន​ស្រាប់ ក៏ដូចជា​អតិថិជន​ថ្មី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។​»

​លោក វុទ្ធី បាន​បន្ថែមទៀតថា ៖ «​យើង​នឹង​បន្ត​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស ឱ្យ​អនុវត្តតាម​គោលការណ៍​បង្ការ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ប្រឆាំងនឹង​ជំងឺ កូ​វីដ ១៩ មានដូចជា ការ​លាងដៃ​ញឹកញាប់ ការ​ស្នាក់នៅ​ក្នុងផ្ទះ​ប្រសិនបើ​មិនសូវ​ស្រួលខ្លួន និង​បរិភោគ​អាហារ ឬ​សាច់​ណា​ដែល​ចម្អិន​ត្រឹមត្រូវ​។ យើង​ក៏បាន​ផ្តល់ព័ត៌មាន និង​បច្ចុប្បន្នភាព​ថ្មីៗ​ឱ្យបាន​ទៀងទាត់​នៅលើ​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​យើង សំដៅ​យ៉ាងណា​ការពារ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ប្រឆាំងនឹង​វីរុស​នេះ​។​»

​គិត​ត្រឹម​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ ប្រទេស​កម្ពុជា​បាន​រកឃើញ វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី ឬ កូ​វីដ ១៩ ចំនួន ៥ ករណី​ហើយ​៕ ដោយ ៖ CEN

spot_img
×