Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រូ​ដិ​នស​ល​កម្ពុជា រៀបចំ​វេទិកា​ពិភាក្សា​អំពី​កិច្ចការជំនួញ ​ដើម្បី​ជួយ​ឱ្យ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម រីកចម្រើន​

spot_img

​ភ្នំពេញ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០ – សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ប្រមាណ ៨០ នាក់​បាន ចូលរួម​វេទិកា​នាំ​ម្ចាស់​អាជីវកម្ម​ទៅរក​ភាពជោគជ័យ​ក្នុង​ការរក្សា​បុគ្គលិក​ឆ្នើម ដើម្បី​ស្វែងយល់​ពី​វិធី​ថ្មីៗ​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​របស់ខ្លួន​បំពេញការងារ​ឲ្យ​កាន់តែ​សកម្ម និង​ឲ្យ​ចំ​មុខជំនាញ​របស់​ពួកគេ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​អាជីវកម្ម​។ វេទិកា​នេះ​រៀបចំឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី ២៩ ខែ​កុ​ម្ភះ ដោយ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា សហការ​ដៃគូ​ជាមួយ​ក្រុមហ៊ុន Aplus Consulting និង ODI Asia​។​

​វេទិកា​ពិភាក្សា​អំពី​កិច្ចការជំនួញ PRUiSME នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ចែករំលែក​បទពិសោធន៍​គ្រប់គ្រង​ផ្នែក​ធនធានមនុស្ស​របស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ផ្ទាល់ និង​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ធ្វើឱ្យ​អាជីវកម្ម​រីកចម្រើន និង​រក្សាបាន​នូវ​បុគ្គលិក​ឆ្នើម​ក្នុង​ស្ថាប័ន​របស់ខ្លួន​។

​វេទិកា​ពិភាក្សា​នេះ ក៏បាន​បង្ហាញជូន​នូវ​វិធីសាស្ត្រ​ថ្មីៗ​ដូចជា ការបង្កើន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក ការផ្តល់ប្រាក់​បៀវត្សរ៍ ឬ​ប្រាក់​ឈ្នួល និង​ការលើកទឹកចិត្ត ការបណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​បុគ្គលិក ក៏ដូចជា​បញ្ហា​ប្រឈម​ក្នុង​ផ្នែក​ធនធានមនុស្ស​សំខាន់ៗ​មួយចំនួន ដែល​អាចមាន​ផលប៉ះពាល់​ដល់​ការងារ​អាជីវកម្ម​។

​នៅក្នុង​កម្មវិធី​សិក្ខាសាលា លោកស្រី ហួត សាន់​នី នាយិកា​ផ្នែក​ធនធានមនុស្ស នៃ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានឱ្យ​តម្លៃ​ខ្ពស់​លើ​ការលើកទឹកចិត្ត​ដល់​បុគ្គលិក និង​ទំនាក់ទំនង​នៅ​កន្លែងធ្វើការ​។​

​លោកស្រី​មានប្រសាសន៍ថា​៖ «​ទំនាក់ទំនង​រវាង​បុគ្គលិក និង​អ្នកគ្រប់គ្រង ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន​។ ការចំណាយ​ពេល​ក្នុងការ​ស្វែងយល់​ពី​ចំណង់​ចំណូលចិត្ត​របស់​បុគ្គលិក​ម្នាក់ៗ ហើយ​ភ្ជាប់​ចំណង់​ចំណូល​ទាំងនោះ​ទៅក្នុង​គោលបំណង​របស់​ក្រុមហ៊ុន អាចជួយ​កសាង​ក្រុមការងារ​មួយ ប្រកបដោយ​សាមគ្គីភាព និង​ការតាំង​ចិត្ត​ខ្ពស់ ដែល​នឹង​ធ្វើឱ្យ​អាជីវកម្ម​រីកចម្រើន​។​»

​លោកស្រី វណ្ណ ដា​ណា ជា​អ្នកចូលរួម និង​ជា​ម្ចាស់​ក្រុមហ៊ុន Northern Dragon Trading Company បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ក្នុងការ​ចូលរួម​វេទិកា​ពិភាក្សា​នេះ​។

​លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​នាង​ខ្ញុំ​មាន​សេចក្តី​រីករាយ ដែលមាន​ឱកាស​ចូលរួម​វេទិកា​ពិភាក្សា​អំពី​កិច្ចការជំនួញ​នេះ​។ ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​ពី​អាកប្បកិរិយា​របស់​បុគ្គ​លិ​ក ក៏ដូចជា​របៀប និង​ផ្នត់គំនិត ដែល​ជួយ​ឱ្យ​ខ្ញុំ​ចេះ​វាយតម្លៃ​សមត្ថភាព​បុគ្គលិក និង​ជម្រុញ​ឱ្យ​ពួកគេ​រីករាយ​ជាមួយនឹង​ការងារ​បន្ថែមទៀត​។​»

​វាគ្មិន​កិត្តិយស លោកស្រី សែម សា​វី ប្រធាន​ផ្នែក​ធនធានមនុស្ស​ក្រុមហ៊ុន ODI Asia មានប្រសាសន៍ថា “​វេទិកា​ពិភាក្សា​អំពី​កិច្ចការជំនួញ PRUiSME យើង​បាន​ចែករំលែក​ផ្នត់គំនិត​សំខាន់ៗ​មួយចំនួន អំពី​របៀប​គ្រប់គ្រង​ធនធានមនុស្ស​ដែល​អាចជួយ​ឲ្យ​សហគ្រិន​ទទួលបាន​អត្ថប្រយោជន៍​ពី​អាជីវកម្ម​របស់​ពួកគេ​បន្ថែម​។ នាង​ខ្ញុំ​បាន​ចូលរួម​វេទិកា​ពិភាក្សា​ការគ្រប់គ្រង​ធនធានមនុស្ស​ពីមុនមក តែ​ខ្ញុំ​ឃើញថា វេទិកា​ពិភាក្សា​អំពី​កិច្ចការជំនួញ PRUiSME ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​។ ថ្ងៃនេះ​អ្នកចូលរួម​របស់​យើង​មាន​ភាពស្វាហាប់ ហើយ​ចង់​សិក្សា​បន្ថែមទៀត​” ។​

​ថ្លែង​នៅក្នុង​វេទិកា លោក ស គី​ណា​ល់ អគ្គនាយក​ក្រុមហ៊ុន Aplus Consulting បាន​មានប្រសាសន៍ថា​“​ចំណុច​សំខាន់​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​ស្វែងយល់​មុនពេល​ជ្រើសរើស​បុគ្គលិក​គឺ​កម្រិត​នៃ​បទពិសោធន៍​របស់​ពួកគេ ឧទាហរណ៍​ស្វែងយល់ថា​តើ​ពួកគេ​ធ្លាប់​ធ្វើការ​នៅក្នុង​វិស័យ​ណា​ពីមុខ​មក​… មាន​បេក្ខជន​វ័យក្មេង​ជាច្រើន​ដែល​ចូលចិត្ត​រីករាយ នឹង​របៀប​រស់នៅ​រប​ស់​ពួកគេ ដូច្នេះ​អ្នក​ត្រូវ​ស្វែងរក​យុទ្ធសាស្ត្រ​ពេល​អ្នក​ជ្រើសរើស​ពួកគេ​។​»

​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ប្តេជ្ញា​ជួយ​ឱ្យ​អាជីវកម្ម​ខ្នាត​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​លំដាប់ថ្នាក់​ល្អ​បំផុត ដើម្បី​បំពេញ​តាម​តម្រូវ​ការពារ​ការ​សុខ​ភាព និង​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ វេទិកា PRUiSME គឺជា​ការចាប់ផ្តើម​នៃ​កិច្ច​សហការគ្នា​ជាច្រើន​រវាង ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា និង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ក្នុងប្រទេស​កម្ពុជា​នាពេល​អនាគត​។​

អំពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ ម​.​ក (​ហៅ​កាត់​ថា ព្រូ​ដិ​នស​ល​កម្ពុជា​) បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែមករា ឆ្នាំ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល ស្របតាម​តម្រូវការ​អតិថិជន ក៏ដូចជា​ការធ្វើសិក្ខាសាលា​នានា ស្តីពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណៈជន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏​ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ជូន​នូវ​ឱកាស​ក្នុងការ​ការការពារ និង​សន្សំ​ជូន​អតិថិជន​របស់ខ្លួន​។

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភី​.​អិ​ល​.​ស៊ី គឺជា​ក្រុមហ៊ុន​ដែល​ផ្តោត​តែ​លើ​ទីផ្សារ​អាស៊ី ដែល​កំពុងមាន​កំណើន​ខ្ពស់​។​
​អាជីវកម្ម​នេះ​ជួយ​បុគ្គល​ម្នាក់ៗ​ឱ្យ​រួច​ផុតពី​ហានិភ័យ​ក្នុង​ជីវិត និង​ដោះស្រាយ​នូវ​កង្វល់​ផ្នែក​ហិរញ្ញវត្ថុ​ធំ​បំផុត​តាមរយៈ​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​សុខភាព ហើយ​និង​ដំណោះស្រាយ​ពេល​ចូលនិវត្តន៍ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ភីអិលស៊ី​មាន​អតិថិជន ២០ លាន​នាក់ ហើយ​ត្រូវបាន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នៅ​ទីក្រុង​ឡុង ទីក្រុង​ហុងកុង ប្រទេស​សិង្ហ​បុរី និង​ទីក្រុង​ញូវយ៉ក​។​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភី​.​អិ​ល​.​ស៊ី​. មិនមាន​ទំនាក់ទំនង​ជាមួយ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ហិរញ្ញវត្ថុ (Prudential Financial, Inc) ដែលជា​ក្រុមហ៊ុន​ដែលមាន​ទីតាំង​អាជីវកម្ម​ធំ​នៅ​សហរដ្ឋអាមេរិក និង​មិនមាន​ទាំ​នាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ព្រូ​ដិ​នស​ល (Prudential Assurance Company) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន M&G ភីអិលស៊ី ដែលជា​ក្រុមហ៊ុន​រួមបញ្ចូល​នៅក្នុង​ចក្រភព​អង់គ្លេស​ ៕ ដោយ ៖ CEN

spot_img
×