Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី រក្សាទុក​គ្រឿងញៀន និង​កែច្នៃ​សារធាតុ​គីមី​ផ្សំ​ជាង​៣​គីឡូ និង​បង្ខាំង​មនុស្ស​ខុសច្បាប់

spot_img

​ខេត្តស្វាយរៀងៈ នៅវេលា​ម៉ោង ៩​និង​៤៥ យប់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​ផ្តល់ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជួញដូរ រក្សាទុក​គ្រឿងញៀន និង​កែច្នៃ សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​នៅ​ចំណុច​ផ្ទះជួល​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយមាន​ការសម្របសម្រួល​ដឹកនាំ​ដោយ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​គណៈបញ្ជាការ​ឯកភាព​ក្រុង​បាវិត បាន​ចុះ​ដល់ទី​តាំង​ផ្ទះ​ជូ​ល​ខាងលើ ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​រកឃើញ ជា​ជនជាតិ​វៀតណាម​ចំនួន ១៥ នាក់ ស្រី ៣ នាក់ (​អ្នកមើលការខុសត្រូវ​ចំនួន ១ នាក់​)​ត្រូវបាន​បង្ខាំង​ទុក​នៅក្នុង​បន្ទប់​ជួល ខាងលើ ។​បន្ទាប់មក​ដោយមាន​កា​រ​សង្ស័យ​សមត្ថកិច្ច​បា​ន​បន្ត​ឆែកឆេរ​បន្ទប់​ជួល​លេខ ០៦ និង​លេខ ០២ ដែល​គ្មាន​មនុស្ស​នៅ ហើយ​ចាក់សោ​ទ្វា រកឃើញ ក្នុង​បន្ទប់​លេខ ០៦ មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ០២ កញ្ចប់ ឧបករណ៍​សម្រាប់​ជក់​ស៊ី​ហ្សា​ចំនួន ០១ និង​ថ្នាំ​គ្រាប់​ជក់​ស៊ី​ហ្សា​ចំនួន ០៥​ដុំ និង ០៩ គ្រាប់ ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួនទៀត ។ ក្នុង​បន្ទប់​លេខ ០២ មាន​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០១​កញ្ចប់​តូច​។​

​ប្រភព​ដដែល​បាន​បន្តថាៈ ក្រោយ​ធ្វើការ​សាកសួរ​ជនជាតិ វៀតណាម​ឈ្មោះ ង្វៀង យាំង​ឌាំ​ង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ (​អ្នកមើលការខុសត្រូវ​បន្ទប់​ជួល​ខាងលើ​) បាន​ឆ្លើយ​បញ្ជាក់​ប្រាប់ថា​បន្ទប់​លេខ ០៦​គឺមាន​ជនជាតិ វៀតណាម​ជានា​រី មិន​ស្គាល់​អត្តសញ្ញាណ​(​មាន​រក្សាទុក​គ្រឿងញៀន និង​ឧបករណ៍​ជក់​គ្រឿងញៀន​ច្រើន​) ហើយ​នាង​ធ្វើការ​នៅ​ក្លឹប​ព្រះអាទិត្យ និង​មាន​បន្ទប់​ជួល​នៅ​ជាន់​ទី​៣ សណ្ឋាគារ​សុ​បិ​ន្ត​ពិសេស ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។ ក្រោយពី​ទទួលបាន​ចម្លើយសារភាព​ខាងលើ​គណៈកម្មការ​ចម្រុះ បានធ្វើ​ការបន្ត​ចុះ​ឆែកឆេរ​បន្ទប់​នៅ​ជាន់​ទី​3 សណ្ឋាគារ​សុ​បិ​ន្ត​ពិសេស​(​តែ​ជនសង្ស័យ​បានគេច​ខ្លួន​មុន​) សមត្ថកិច្ច​បាន​រកឃើញ ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៣ កញ្ចប់ (​ធំ​២​កញ្ចប់​) ម្សៅ​ម៉ដ្ឋ​ពណ៌​ស​មួយថង់​ធំ ម្សៅ​ក្រាម​ពណ៌​ផ្កាឈូក​១​ថង់ ម្សៅ​ក្រាម​ពណ៌​ប្រផេះ​១​ថង់ ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​១​ថង់ -​ម្សៅ​ម៉ដ្ឋ​ពណ៌​ស ១ កញ្ចប់​តូច -​ថ្នាំ​គ្រាប់​អ៊ិ​ច​ស្តា​ស៊ី ៤​គ្រាប់ ម្សៅ​ម៉ដ្ឋ​ពណ៌​ស​ចំនួន​៧ ដប -​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ២ គ្រឿង ទឹក​ថ្នាំ​ដប ១០ ដប​ ​ឧបករណ៍​សម្រាប់​ជក់​ស៊ី​ហ្សា​ចំនួន​ប្រាំ​ដើម​ធំ សារធាតុ​គីមី​ផ្សំ ២ ថូ​កុំព្យូទ័រ​laptop ចំនួន​៣ គ្រឿង -ipad ១ គ្រឿង ទូរស័ព្ទដៃ ៣ គ្រឿង ប្រាក់រៀល ៥៤​ម៉ឺន​រៀល ម្សៅ​ក្រាម​ពណ៌​ប្រផេះ​ចំនួន ១ កញ្ចប់ ឯកសារ និង​សម្ភារៈ​ពាក់ព័ន្ធ​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

សរុប​ដកហូត​វត្ថុតាង​ទាំងពីរ​គោលដៅ​រួមមាន ÷ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៦ កញ្ចប់​(​ធំ​៣)​មាន​ទម្ងន់ ៦២,៤៧​ក្រាម ថ្នាំ​គ្រាប់​ចំនួន 205 គ្រាប់​ទម្ងន់ ៤១,៥៩​ក្រាម ជា​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ម្សៅ​ក្រាម​ពណ៌​ផ្កាឈូក​១ កញ្ចប់ ទម្ងន់​១២៩,១៦ ក្រាម​ជា​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ម្សៅ​ក្រាម​ពណ៌​លឿង​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ១​កញ្ចប់​ទម្ងន់ ៧៣,០៨ ក្រាម ម្សៅ​ម៉ដ្ឋ​ពណ៌​ស ១ កញ្ចប់​ធំ​ជា​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ២០៦,៥៤ ក្រាម ម្សៅ​ម៉ដ្ឋ​ពណ៌​ស ១​កញ្ចប់​ជា​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ២,៦៤​ក្រាម ម្សៅ​ម៉ដ្ឋ​ពណ៌​ប្រផេះ ១ កញ្ចប់ ជា​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់ ៨,៤៦ ក្រាម ថ្នាំ​គ្រាប់​ចំនួន ៤ គ្រាប់​ពណ៌​បៃតង ៣​គ្រាប់ ពណ៌​ផ្កាឈូក ១ គ្រាប់ ទម្ងន់ ១,០៩ ក្រាម ជា​ប្រភេទ​អិ​ុ​ច​ស្តា​សី​ុ ថ្នាំ​គ្រាប់​ពណ៌​ខ្មៅ​ចំនួន​៥ ដុំ​និង ៩ គ្រាប់​ទម្ងន់ ៣៥០,៨៥ ក្រាម ជា​ប្រភេទ​អិ​ុ​ច​ស្តា​ស៊ី សារធាតុ​គីមី​ផ្សំ​(​រាវ​) ពណ៌ ត្នោត​ចំនួន ១០ ដប ទម្ងន់ ៣៦៦,៥១ ក្រាម សារធាតុ​គីមី​ផ្សំ​(​ម៉ដ្ឋ​) ពណ៌ ស​ចំនួន ៧ ដប ទម្ងន់ ១១៦,៨៤ ក្រាម សារធាតុ​គីមី​ផ្សំ ជា​ម្សៅ​រាវ​ពណ៌​ផ្កាឈូក​ទម្ងន់ ១១៨៩,២០ ក្រាម ជា​មេ​តំ​ហ្វេ​តា​មីន សារធាតុ​គីមី​ផ្សំ ជា​ម្សៅ​រាវ​ពណ៌​ស​ទម្ងន់ ៨២០,៥៨ ក្រាម ជា​មេ​តំ​ហ្វេ​តា​មីន ។​សរុប​ទម្ងន់​រួម​គ្រឿងញៀន​និង​សារធាតុ​គីមី​ផ្សំ ៣៣៦៩,០១ ក្រាម គិត​ទាំង​សម្បក​វេច​ខ្ចប់ និង​ដប​)​។​

​សមត្ថកិច្ច​បានឱ្យដឹង​បន្តទៀតថាៈ ក្នុងករណីនេះ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួនបាត់ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​។​

​បច្ចុប្បន្ន​វត្ថុតាង​ពាក់ព័ន្ធ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​រឹបអូស​និង​វេច​ខ្ចប់​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើ​ការកសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី រីឯ​បន្ទប់​ជួល​ទាំងពី​ទីតាំង​ខាងលើ​ត្រូវបាន​ក្រុមការងារ​ចម្រុះ សម្រេច​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×