Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ជិះ​កង់ មិន​គោរព​សិទ្ធិ​អាទិភាព​ត្រូវ​រថយន្តបុក​ស្លាប់​

spot_img

​ខេត្តស្វាយរៀងៈ បុរស​ម្នាក់​ជិះ​កង់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ជិះ​កង់ មិន​គោរព​សិទ្ធិ​អាទិភាព​ត្រូវ​រថយន្តបុក​បណ្តាលឱ្យ​ស្លាប់​ក្រោយពេល​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​កា​ពី​វេលា​ម៉ោង ១៧​និង​៤៥ នាទី ល្ងាច​ថ្ងៃទី​១​ខែមេសា​
​ឆ្នាំ​២០២០ រវាង រថយន្ដ ដឹក​កម្មករ​រោងចក្រ និង កង់ ( ទិសដៅ​ផ្ទុយគ្នា ) លើផ្លូវ​បំបែកលេខ ១១៤ ស្ថិត​ក្នុងភូមិ​រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ រថយន្ដ​ដឹក​អ្នកដំណើរ ពណ៌ បៃតង ពាក់​ផ្លាកលេខ ភ្នំពេញ ៣B ៤១៥៣ បើកបរ​ដោយ​ឈ្មោះ ព្រាប​សារឹម ភេទ​ប្រុស អាយុ ៥៤ មុខរបរ បើកបរ រស់នៅ​ភូមិ​ចំបក់​គុយ ឃុំ​ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច (​អ្នកបើកបរ​រត់គេច​ពី​កន្លែងកើតហេតុ​បន្សល់ទុក​រថយន្ដ​) រថយន្ដ​ខូចខាត​ស្រាល ។ ចំណែក​អ្នកជិះ​កង់​ឈ្មោះ សួស សុខ​ម៉ែន អាយុ ៣៥ ឆ្នាំ មុខរបរ គ្មាន រស់នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ជិះ​កង់​ពី​ត្បូង​ទៅ​ជើង រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ក្រោយពេល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ មធ្យោបាយ​រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង ។ សមត្ថកិច្ច​បានបញ្ជាក់​ពី មូល​ហេតុថា អ្នកជិះ​កង់ មិន​គោរព​សិទ្ធិ​អាទិភាព ទើប​បង្ក​ឲ្យ​មាន​អន្តរាយ​រហូត​បាត់បង់​ជីវិត​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×