Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសង្ក្រាន្ត​ឆ្នាំជូត នឹង​ចូល​មកដល់​វេលា​ម៉ោង​២០:៤៨​នាទី​យប់ ថ្ងៃទី​១៣ ខែមេសា​

spot_img

​ភ្នំពេញ​៖ មហាសង្ក្រាន្ត​ឆ្នាំជូត ទោស័ក​ព្រះ​ពុទ្ធសករាជ ២៥៦៤​នឹង​ចូល​មកដល់​នៅវេលា​ម៉ោង​២០:៤៨​នាទី​យប់ ថ្ងៃ​ចន្ទ ៦​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ្រិស្តសករាជ​២០២០​។​

​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ រៀបចំ​រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ទៅតាម​ទំនៀប​ទម្លាប់​ដែល​តែងតែ​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ការ ថែរក្សា​ប្រពៃណី​វប្បធម៌​ជាតិ​។​

បុណ្យចូលឆ្នាំថ្មី​ត្រូវ​នឹង​ថ្ងៃ​ចន្ទ គឺ​ត្រូវ​វេណរ​បស់ ទេពធីតា​មួយ​ព្រះ ព្រះនាម គោ​រាគ​ទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​នូវ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​អង្គាបុស្ប អាភរណៈ​ទ្រង់​ពាក់​កែវ​មុក្តា ភក្សាហារ​ទ្រង់​សោយ​តេ​លំ ទ្រង់​អាវុធ​ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​យដ្ឋិ គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង ព្យគ្ឃ ជា​ពាហនៈ​។​

គ្រឿង​រណ្តាប់ ទទួល​ទេវ​ត្តា​ឆ្នាំ​ថ្មី​នេះ​មានដូចជា​បាយសី ១​គូ​, ស្លាធម៌ ១​គូ​, ធូប ៥, ទៀន ៥, ទឹកអប់ ១​គូ​, ផ្កា​ភ្ញី​, លាជ​, ទឹក ១ ផ្តិល និង ភេសជ្ជៈ​, នំនែក​, ផ្លែឈើ​គ្រប់មុខ ។​

ក្នុងឱកាស​ឆ្នាំនេះ​ប្រជាពលរដ្ឋ​ទូទៅ​អាច​នាំគ្នា​រៀបចំ​បាយ ម្ហូប សំលៀកបំពាក់ និង​ថវិកា​ផ្ទាល់ខ្លួន ជូន​ឪពុកម្តាយ​និង​សាច់ញ្ញាតិ​បងប្អូន ឬ រៀបចំ​ចង្ហាន់​ផ្សេងៗ​ប្រគេន​ព្រះសង្ឃ ដោយ​ពុំ​ចាំបាច់​មាន​មនុស្ស​ចូលរួម​អ៊ូអរ​ច្រើន​ឡើយ​
​ក្នុងន័យ​កាត់បន្ថយ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×