Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ដាក់​ការសង្ស័យ​លើ​តួលេខ​នៃ​អ្នកស្លាប់ និង​ឆ្លង​វីរុស​នៅ​ចិន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការសង្ស័យ​ចំពោះ​ភាពត្រឹមត្រូវ​នៃ​តួលេខ​ផ្លូវការ​របស់​ចិន​ជុំវិញ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​សមាជិកសភា​អា​មេ​រិច បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា​លាក់​ពត៌មាន​ពិត​។​

“​តើ​យើង​ដឹង​ដោយ​វិធី​ណា ប្រសិនជា​តួលេខ​នោះ​ត្រឹមត្រូវ​។ តួលេខ​របស់​ពួកគេ (​ចិន​)​ហាក់​មាន​តិចតួច​”​។ នេះ​ជា​អ្វីដែល​លោក​ត្រាំ
​បានលើកឡើង​ក្នុង​ស​ន្និសិទ​សារពត៌មាន​។

​លោក ត្រាំ​បាន​លើកឡើងថា “​ទំនាក់ទំនង​ជាមួយ​ចិន​គឺ​ល្អ​” ហើយ​លោក​នៅតែមាន​ភាពជិតស្និទ្ធ​ជាមួយនឹង​ប្រធានាធិបតី ស៊ី ជីន​ពីង​។​

​សូមបញ្ជាក់ថា តួលេខ​នៃ​អ្នកស្លាប់ និង​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ចិន ត្រូវបាន​មន្ត្រី​ចារកម្ម​មួយចំនួន​បានចាត់ទុក​ថា​ជា​តួលេខ​ក្លែងក្លាយ​។​

​ចិន​បានប្រកាស​ជា​សាធារណៈ​ថា មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៨២.៣៦១​ករណី និង​មាន​អ្នកស្លាប់ ៣.៣១៦ នាក់ គិត​រហូតមកដល់​ថ្ងៃ​ពុធ ​ម្សិលមិញ​នេះ​។​

​តួលេខ​នោះ​ហាក់​តិចជាង​ទ្វេដង ប្រសិនជា​ប្រៀបធៀប​ជាមួយ​អា​មេ​រិច ដែលមាន​អ្នក​ឆ្លង​ជាង ២០០.០០០​នាក់ និង​ស្លាប់​ជាង ៤.៥០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×