Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយវិការ​ចម្លែក​របស់​កូរ៉េ​ខាងជើង នៅ​អំឡុង​ពេល​១​ថ្ងៃ​មុន​ពេល​សម្ភោ​ធ​ព្រឹត្តិការណ៍​អូឡាំពិក នៅ​កូរ៉េ​ខាងត្បូង​

spot_img

​កូរ៉េ​ខាង​ខាងជើង​ទើប​ប្រកាសថា ពួកគេ​នឹង​រៀបចំ​ពិធី​ព្យុះ​ហយា​ត្រា​គគ្រឹកគគ្រេង​មួយ ដោយ​មាន​ការចូលរួម​ពី​ពលទាហាន ១២.០០០​នាក់ ព្រមទាំង​យោធភ័​ណ្ឌ​ច្រើន​យ៉ាង បំណង​បង្ហាញ​កម្លាំងយោធា​នៅ​ថ្ងៃ​ទី ៨ កុម្ភៈ ពោល​គឺ​មួយ​ថ្ងៃ​មុនពេល Olympic រដូវ​រងា Pyeongchang ប្រព្រឹត្ត​ទៅ​នោះ​។​

​តាម NK News កូរ៉េខាងជើង កំពុង​រៀបចំ​ផែនការ​សម្រាប់​ព្រឹត្តិការណ៍​យោធា​មួយ ដែល​រួមមាន​ព្យុះ​ហ​យាត្រា​នៅ​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ថ្ងៃ​ទី ៨ កុម្ភៈ ដើម្បី​អបអរ​ខួប​លើក​ទី ៧០ ថ្ងៃ​បង្កើត​កងកម្លាំងប្រដាប់អាវុធ​កូរ៉េខាងជើង​។ លិខិតអញ្ជើញ​បាន​ត្រូវ​បញ្ជូន​ដល់​មន្ត្រី​ការពារ​ប្រទេស​ព្រមទាំង​ភរិយា​របស់​ពួកគេ​។​

​រូបភាព​ផ្កាយរណប​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ Middlebury នៅ Monterey, California កាណាដា ក៏​បង្ហាញឲ្យឃើញ​សកម្មភា​ព​ត្រៀម​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​។​

​ប្រភព​ពុំ​បញ្ចេញ​ឈ្មោះ​មួយ​របស់​រដ្ឋការ​សេ​អ៊ូ​ល ឲ្យដឹងថា ពលទាហាន​ប្រមាណ ១២.០០០​នាក់ ព្រមទាំង​កាំភ្លើង​ធំ និង​យោធភ័​ណ្ឌ​ដទៃ​ទៀត និង​ចូលរួម​ក្នុង​ព្យុះ​ហយា​ត្រា​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រលានយន្តហោះ​មួយ ក្បែរ​ក្រុង​ព្យុង​យ៉ាង​។​

​អ្នកឃ្លាំមើល​មាន​ការបារម្ភ​ថា កូរ៉េខាងជើង​អាច​បង្ក​នូវ​ភាព​តានតឹង​ថ្មី​មួយ​ជាមួយ​កូរ៉េខាងត្បូង ចំ​ពេល​ដែល​ប្រទេស​នេះ​រៀបចំ​អូឡាំពិក​រដូវរងា​នោះ​។​

​គួររំលឹកថា មុន​នេះ​កាយវិការ​ផ្អាក​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​របស់​កូរ៉េខាងត្បូង ត្រូវបាន​ចាត់ទុក​ថា បំណង​បង្ហាញ​សុ​ឆន្ទៈ​ចំពោះ​កូរ៉េខាងជើង​។ កូរ៉េ​ខាងជើង​ក៏​បាន​ព្រមព្រៀង​បញ្ជូន​កីឡាករ​មក​ចូលរួម Olympic Pyeongchang ហើយ​រួម​ព្យុះ​យាត្រា​ក្នុង​ក្បួន​តែ​មួយ​ថែមទៀត​។​

​អ្នកវិភាគ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​លើកឡើងថា ទង្វើ​នេះ​របស់​កូរ៉េខាងជើង ពុំ​ខុសប្លែក​អ្វី​នឹង​ការបាញ់​ព្រួញ​ទេ ពោល​គឺ “​មុន​ពេល​ផ្លែ​ព្រួញ​ចាកចេញ​ទៅ​មុខ​សំដៅ​គោលដៅ​នោះ​គេ​ត្រូវ​ទាញ​វាឲ្យ​ថយ​ក្រោយ​សិន​!៕ សូ​យ​ន​

spot_img
×